ព័ត៌មានជាតិ
វាលវែងប្រែពីតំបន់សង្គ្រាម ក្លាយជាតំបន់ទេសចរណ៍សម្បូរដោយរីសត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា នៅតំបន់វាលវែងបច្ចុប្បន្ន បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ខុសកាលពីប៉ុន្មានឆ្នាំមុន ដែលទីនេះ គឺជាតំបន់សង្គ្រាម។ សព្វថ្ងៃតំបន់នេះ រដ្ឋបាលខេត្ត បានធ្វើការអភិវឌ្ឍខ្លាំង ដោយរៀបចំទីតាំងទេសចរណ៍ និងសហការជាមួយវិស័យឯកជនបង្កើតកន្លែងកម្សាន្ត និងរីសត ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោក ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់បានបង្ហាញពីចក្ខុវិស័យក្នុងការប្រែក្លាយឃុំចំនួន ៣ ក្នុងស្រុកវាលវែង ជាគោលដៅអភិវឌ្ឍទីក្រុងដ៏ទំនើបនាពេលអនាគត។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំ» របស់រដ្ឋបាលខេត្តពោធិ៍សាត់ លោក ខួយ រីដា បានលើកឡើងថា អាជ្ញាធរបាននិងកំពុងរៀបចំក្រុមការងារ គ្រប់អង្គភាពចម្រុះពាក់ព័ន្ធចុះទៅសិក្សាលម្អិត និងគូសប្លង់នៅតាមតំបន់គោលដៅនីមួយៗ។ រដ្ឋបាលខេត្តពោធិ៍សាត់បានដាក់អាទិភាពឃុំចំនួន ៣ ក្នុងចំណោមឃុំចំនួន ៥ ក្នុងស្រុកវាលវែងសម្រាប់អភិវឌ្ឍប្រែក្លាយទីក្រុងទេសចរណ៍ ទីក្រុងសេដ្ឋកិច្ច និងទីក្រុងរដ្ឋបាល។ ឃុំទាំងបីនោះ រួមមាន៖ ឃុំថ្មដា៖ នឹងរៀបចំឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស និងទំនាក់ទំនងអន្តរជាតិ, ឃុំប្រមោយ៖ រៀបចំឱ្យក្លាយទៅជាតំបន់ទីប្រជុំជនរដ្ឋបាល និង ឃុំអូរសោម ៖ ប្រែក្លាយជាទីតាំងទេសចរណ៍ធនធានធម្មជាតិ។

បើតាមលោក ខូយ រីដា ក្រោមការខិតខំរបស់ខេត្ត នាពេលអនាគតតំបន់ទាំង ៣ នឹងប្រែក្លាយទៅជាទីក្រុងដ៏ស្អាតមួយសម្រាប់ខេត្តពោធិ៍សាត់ ហើយក៏ស្ថិតនៅក្នុងក្របខណ្ឌសមាហរណកម្មខេត្តពោធិ៍សាត់ចូលក្នុងប៉ូលសេដ្ឋកិច្ចទី ១ តាមចក្ខុវិស័យរបស់រដ្ឋាភិបាល។
លោក ចាន់ ដាវុធ សហស្ថាបនិករីសត Domeland ស្ថិតក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ មើលឃើញថា នៅក្នុងតំបន់ទាំងបីខាងលើនេះ ពិតជាមានការអភិវឌ្ឍខ្លាំង ជាពិសេសការរីកលូតលាស់ផ្នែករីសត។ លោកកត់សម្គាល់ឃើញថា តំបន់អូសោម មានការរីកចម្រើនខ្លាំង មានភ្ញៀវទេសចរទៅកម្សាន្តច្រើន។

ជាមួយគ្នានេះ តំបន់ទេសចរណ៍ថ្មដាតូច ចន្លោះភ្នំ ១៥០០ (ភ្នំកម្ពស់១៥០០ម៉ែត្រ) នៅស្រុកវាលវែង កំពុងទាក់ទាញភ្ញៀវទេសចរ ទូទាំងប្រទេស ដោយផ្លូវទៅកាន់តំបន់ទេសចរណ៍មួយនេះ ជាផ្លូវប្រវត្តិសាស្ត្រ និងជាផ្លូវសេដ្ឋកិច្ចមួយ ដ៏ពិសេសផងដែរ។
ដោយឡែក តំបន់ទេសចរណ៍ធម្មជាតិ ភ្នំ១៥០០ ដែលស្ថិតនៅក្នុងស្រុកវាលវែងនេះដែរ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាបន្តបន្ទាប់ និងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងទេសភាពធម្មជាតិដ៏ល្អឯក ជាពិសេស គឺបន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ដែលមានប្រវែងជាង ១៧០គីឡូម៉ែត្រ ដោយបំបែកពីផ្លូវជាតិលេខ៥ ទៅកាន់ច្រកព្រំដែនថ្មដា កម្ពុជា-ថៃ៕



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


