ព័ត៌មានជាតិ
លោកសិទ្ធិ ឡោះ ហាមប្រជាពលរដ្ឋមិនឲ្យលេងផាវ រំសេវ កាំជ្រួចគ្រប់ប្រភេទ ក្នុងឱកាសចូលឆ្នាំចិន វៀតណាម ខាងមុខនេះ
លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា រាល់បណ្ដាអធិការ ក្រុង ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមានជ័យត្រូវ ធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាម កូរ៉េ នៅពេលខាងមុខនេះ ហាមមិនឲ្យលេងផាវ រំសេវ កាំជ្រួចគ្រប់ប្រភេទដាច់ខាតនៅព្រឹក ថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២១ នៅក្នុងស្នងការខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា សេចក្ដីជូនដំណឹងនេះតាមច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ន ស រកម /០៦០៥/០១៦ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ ១០១៥។ សេចក្តីលេខ០១ ៤០០ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ស្តីពីវិធានការការប្រើប្រាស់និងផ្ទុករំសេវជាតិផ្ទុះ គ្រប់ប្រភេទរបស់អគ្គស្នងការនគរបាលជាតិ ដើម្បីធានាក្នុងការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រពៃណី ចិន វៀតណាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ។


ក្នុងនោះលោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានធ្វើការណែនាំដល់ការិយាល័យជំនាញនិងតាមបណ្ដាញអធិការក្រុង ស្រុកទាំង៩ត្រូវចុះបង្ក្រាបនិងហាមដាច់ខាតនូវការនាំចូលរំសេវភាវកម្មគ្រប់ប្រភេទ ហើយនគរបាលជំនាញត្រូវចុះធ្វើការណែនាំដល់អាជីវករតាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួនអំពីផលប៉ះពាល់នៃរំសេវនិងកាំជ្រួចដែលជាអាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បាន ដូច្នេះមន្ត្រីនគរបាលជំនាញត្រូវចុះធ្វើការសព្វផ្សាយដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យលេងក្នុងឱកាសចូលឆ្នាំ ចិន វៀតណាម នៅតាមទីសាធារណៈដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់និងមានការរំខានដល់អ្នកដទៃ ពិសេសដល់ឪពុកម្ដាយឬអាណាព្យាបាលដែលមានកូនតូចងាយរងគ្រោះ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មន្ត្រីនគរបាលជំនាញត្រូវធ្វើការផ្សព្វផ្សាយអប់រំឲ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឲ្យយល់ដឹងអំពីទង្វើខុសច្បាប់ពីការតាំងលក់នាំចូលការចែកចាយផាវ កាំជ្រួចគ្រប់ប្រភេទទទួលបានសេចក្តីណែនាំខាងខាងលើនេះ អស់លោកប្រធានការិយាល័យជំនាញនិងលោកអធិការក្រុងស្រុកទាំង ៩ យកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំនេះឈរលើស្មារតីទទួលខុសត្រូវខ្ពស់។



លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ផាវជាគ្រឿងផ្ទុះដ៏សាហាវមួយអាចសម្លាប់មនុស្សបានយ៉ាងងាយដូច្នេះគួរតែប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យពិសេសក្មេងគួរជៀសវាងកុំលេងវាឲ្យសោះក្នុងឱកាសចូលឆ្នាំ ចិន វៀតណាមខាងមុខនេះ៕
អត្ថបទ៖វ៉ាន់ ណាង
ចុចអាន៖អាណាព្យាបាលសិស្សពេញចិត្តនិងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលជួយចម្លងសិស្សឆ្លងផ្លូវរាល់ថ្ងៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


