ព័ត៌មានជាតិ
ក្រូចចិន ឬក្រូចឃ្វិចត្រៀមច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ
ក្រូចចិន ឬខ្មែរយើងហៅថាក្រូចឃ្វិច ដែលនិយមទិញយកទៅទទួលទានឬយកទៅដាំលម្អផ្ទះ ក្នុងឱកាសចូលឆ្នាំចិន ដើម្បីយកលាភសក្ការៈបានធ្វើការនាំចូលច្រើនពីក្រៅប្រទេស។

ប្រភេទក្រូច នេះនាំចូលពីប្រទេសថៃតាមច្រកសំពៅលូន ខេត្តបាត់ដំបង ដោយនាំចូលជាដើម ដែលមានផ្លែជាស្រេចមកលក់ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមតាមរយៈដេប៉ូឈ្មោះថា ចម្ការតាឈីន។ តាមរយៈបណ្តាញសង្គម ដែលផ្សព្វផ្សាយលក់បានបង្ហាញថាក្នុងស្តង់ចម្ការតាឈីនក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនេះ មានការនាំចូលប្រភេទក្រូចចម្រុះពីថៃច្រើនមានក្រូចចិនឬហៅម្យ៉ាងទៀតថា ក្រូចឃ្វិច ក្រូចចុងសក់ ក្រូចថ្លុងជាដើម ដោយត្រៀមលក្ខណៈលក់ចេញ។


ប្រភេទក្រូចចិន ជារៀងរាល់ឆ្នាំក្នុងឱកាសមុនចូលឆ្នាំចិនច្រើននាំចូលពីប្រទេសថៃ និងវៀតណាម ដែលជាប្រភេទក្រូចផ្លែតូចៗដែលមានរសជាតិខ្លះផ្អែម ខ្លះទៀតជូរអែម។ ម្ចាស់ស្តង់ចម្ការតាឈីនថា ប្រភេទក្រូចទាំងនេះ នាំចូលតាមច្រកសំពៅលូនខេត្តបាត់ដំបង ដោយក្នុង១ដើមលក់បានថ្លៃ៥ដុល្លារហើយក៏ជាលើកដំបូងដែរ ដែលក្រូចនេះមានវត្តមានក្នុងទឹកដីខេត្តកំពង់ចាម។ ក្រូចចិននេះ អាចដាំបានលើដំបូលផ្ទះ ក៏បានដែរមិនសំដៅតែលើដីប៉ុណ្ណោះទេ ដែលអាចទទួលផលក្នុងរយៈពេល៣ខែហើយក្រូចចិននេះ ភាគច្រើនគេមានជំនឿថា ពេលយកមកសែន ឬដាក់តាំងលម្អផ្ទះ ដើម្បីភាពត្រជាក់ត្រជុំរកស៊ីមានបានដោយហេតុនេះហើយប្រភេទក្រូចនេះ ច្រើនលក់ដាច់តម្រូវទីផ្សារច្រើនតែ ក្នុងឱកាសមុនចូលឆ្នាំចិនប៉ុណ្ណោះ៕
អត្ថបទ៖ កញ្ញា វ៉ាត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


