ព័ត៌មានជាតិ
រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរជាង ២០ ម៉ឺននាក់
រយៈពេល៣ថ្ងៃ (១៤-១៦) នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរណ៍ ប្រមាណ ជាង២០ ម៉ឺននាក់។
របាយការណ៍របស់មន្ទីរទេសចរណ៍កំពង់ធំនៅថ្ងៃទីចេញផ្សាយនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមកទស្សនានៅតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ និងប្រជាពលរដ្ឋចូលរួមនៅតាម បណ្តាវត្តអារាមនានាក្នុងខេត្តកំពង់ធំ មានសរុបចំនួន ២០៨,១៥៤នាក់ ក្នុងនោះទេសចរណ៍ជាតិចំនួន ២០៨,០០០ នាក់ និងទេសចរណ៍អន្តរជាតិចំនួន ១៥៤នាក់។

ដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជា លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានបង្កើតព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ មានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តដែលមានទីតាំងនៅ សួនស្ទឹងសែន និងតាមបណ្តាគ្រប់ត្តអារ៉ាម ក្នុងខេត្តបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង គ្រប់មជ្ឈដា្ឋន នៅតាមបណ្តារមណីយដ្ឋាន។
ដំណើរការទទួលភ្ញៀវទេសចរណ៍ បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានរៀបចំសណ្តាប់ធ្នាប់ រក្សាសន្តិសុខ នៅក្នុងរមណីយដ្ឋានបានល្អ។ ក្នុងនោះផងដែរ សង្ក្រាន្តបានបង្កើតកម្មវិធីលេងល្បែងប្រជាប្រិយដែលមាន ចោលឈូង ទាញព្រាត់ លាក់កន្សែង ស្វាដណ្ដើមស្លឹកឈើ ឡើងសសរខ្លាញ់ តំបន់ត្រជាក់ ប្រដាល់បិទមុខ និងល្បែងផ្សេងៗទៀតជាច្រើន។

កម្មនេះបានផ្តើមចេញពីកត្តាសុខសន្តិភាពពេញលេញដែលព្រះរាជាណចក្រកម្ពុជា ក៏ដូចជាខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ឆ្លងកាត់តាមរយៈការបោះឆ្នោត ដោយតម្លាភាព សុក្រឹត្រ និងយុត្តិធម៌ទទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស។
ក្នុងនាមរដ្ឋបាលខេត្ត ដ៏ដូចជាប្រជាពលរដ្ឋ ខេត្តកំពង់ធំ, ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារ កងកម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់បង្កើតកម្មវិធីព្រឹត្តិការណ៍សង្ក្រាន្ត កំពង់ធំទទួលបានជោគជ័យជាពិសេសការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋមកកំសាន្ត ទស្សនា លេងល្បែងប្រជាប្រិយ ប្រកបដោយភាពសប្បាយរីករាយក្រោមម្លប់សន្តិភាព។


អត្ថបទ៖ ឈាង មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


