ព័ត៌មានជាតិ
សង្ស័យចុះជួយសត្វឆ្កែធ្លាក់ទឹក បែរជាលង់ទឹកស្លាប់២នាក់ម្តាយកូនយ៉ាងអាណោចអាធ័ម
ព្រះសីហនុ ៖ ស្ត្រីជាម្តាយនិងកូនចំនួន២នាក់ ត្រូវគេប្រទះឃើញលង់ទឹកស្លាប់ នៅក្នុងស្រះចិញ្ចឹមត្រីមួយកន្លែង ស្ថិតនៅក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅម៉ោង១៦និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ សមត្ថកិច្ចមូលដ្ឋានបាននិយាយថា សាកសពមានឈ្មោះ មិន សុភាព ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាម្ដាយ និង ឈ្មោះ យឹម គឹមមួយ ភេទស្រី អាយុ១៦ឆ្នាំ ត្រូវជាកូន។ ជនរងគ្រោះរស់នៅភូមិកើតហេតុខាងលើ។
យោងតាមសម្ដីប្រជាពលរដ្ឋឈ្មោះ សួន សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ នៅជិតកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង១៤និង៣០នាទីរសៀលមុនពេលកើតហេតុ គេបានឃើញម្ដាយនិងកូនជិះម៉ូតូចូលទៅទីតាំងស្រះ លុះប្រមាណ២ម៉ោងក្រោយគេនៅមិនឃើញជនរងគ្រោះជិះម៉ូតូចេញមកក្រៅវិញនោះទេ គឺឃើញតែម៉ូតូឈប់ចតចោល ដោយបាត់មិនឃើញមនុស្ស។ តាមការសង្ស័យមូលហេតុ អាចបណ្ដាលមកពីឆ្កែមួយក្បាលធ្លាក់ចូលក្នុងស្រះទឹក ហើយម្ដាយនិងកូនព្យាយាមជួយសង្គ្រោះសត្វឆ្កែទើបបណ្ដាលឲ្យលង់ទឹកស្លាប់ខ្លួនឯង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះ២នាក់ម្តាយកូននេះ មិនមែនជាម្ចាស់ស្រះចិញ្ចឹមត្រីនោះទេ។ បច្ចុប្បន្នសាកសពបានរក្សាទុកនៅកន្លែងកើតហេតុ ដោយរង់ចាំសមត្ថកិច្ចនគរបាលបច្ចេកទេសកោសល្យវិច័យខេត្តព្រះសីហនុមកពិនិត្យ៕
ដោយ ៖ ស៊ុយ ចាន់ធា
សូមចុចអាន ៖ គ្រូបង្វឹក ចាន់ រតនា រំលឹកអំពីបរាជ័យ និងដាក់ផែនការដល់កូនសិស្សនៅឆ្នាំ២០២១
សូមចុចអាន ៖ឆេះឃ្លាំងស្តុកសម្ភារៈសំណង់ និងខ្សែភ្លើង សំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី



