ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង ជំរុញឲ្យជនជាប់ឃុំក្នុងពន្ធនាគារខិតខំអប់រំកែប្រែខ្លួន
លោកអភិបាលរងខេត្តកោះកុង បានជំរុញលើកចិត្តដល់ជនជាប់ឃុំនៅក្នុងពន្ធនាគារ ត្រូវប្រឹងប្រែងកែប្រែអប់រំខ្លួនឲ្យបានល្អប្រសើរ ក្រោយពេលចេញពីពន្ធនាគារ គប្បីធ្វើជាពលរដ្ឋល្អ និងធនធានមនុស្សដែលសង្គមត្រូវការ។

ការណែនាំរបស់លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ទៅកាន់ក្រុមដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រែកស្វាយ គ្រាលោកអញ្ជើញបើកប្រអប់សំបុត្រនៅក្នុងពន្ធនាគារខេត្ត មុននឹងវេចខ្ចប់ដាក់ចូលក្នុងស្រោមសំបុត្រត្រឹមត្រូវផ្ញើជូនគណៈកម្មាធិការជាតិប្រឆាំងអំពើទារុណកម្ម។

លោក ហាក់ ឡេង អភិបាលរងខេត្ត បន្តថា អ្នកជាប់ឃុំទាំងអស់ ត្រូវគោរពអនុវត្តវិន័យជាអ្នកទោសដែលមានក្នុងពន្ធនាគារទៅតាមទម្ងន់ទោសរបស់ខ្លួន ហើយចេះអប់រំចិត្តកាយតាមរយៈពេល ការចូលអានសៀវភៅដែលមានសារៈសំខាន់ និងរៀនជំនាញវិជ្ជាជីវៈ ក្នុងគោលបំណងឈានដល់ការវាយតម្លៃបន្ធូរបន្ថយទោស ឬលើកលែងទោស តាមរយៈសំណើរបស់ សម្ដេចនាយករដ្ឋមន្ត្រី និងការសម្រេចស្នើសុំពីព្រះមហាក្សត្រ។

លោកអភិបាលរងខេត្ត ជឿជាក់ថា បងប្អូនដែលកំពុងជាប់ឃុំ មិនប្រព្រឹត្តទង្វើខុសវិន័យដែលនាំឲ្យមានទោសកាន់តែធ្ងន់ធ្ងរ ក្រោយពីបានអនុវត្តទោសតាមច្បាប់រួចហើយ ពេលចេញពីពន្ធនាគារ នឹងក្លាយជាពលរដ្ឋល្អដែលសង្គមជាតិត្រូវការ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសទៅអនាគតបន្ថែមទៀត។

ទន្ទឹមនោះ លោក ហាក់ ឡេង ក៏លើកឡើងពីលទ្ធផលដែលសង្គមជាតិសម្រេចបានតាមរយៈការប្រជុំកំពូលអាស៊ាន ការត្រៀមទទួលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ព្រមទាំងភាពរីកចម្រើនគ្រប់វិស័យជាច្រើននាពេលបច្ចុប្បន្ន ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


