Connect with us

ព័ត៌មានជាតិ

​នាយករដ្ឋមន្ត្រីសម្រេចលុបចោលអនុក្រឹត្យថ្មីកំណត់តំបន់គ្រប់គ្រងផ្សោត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចលុបចោលអនុក្រឹត្យថ្មី​ចុះថ្ងៃទី ២៧ ​ខែកុម្ភៈ ២០២៣​និងយកអនុក្រឹត្យចាស់ចុះថ្ងៃទី ២៥ កញ្ញា ២០១២ មកប្រើប្រាស់ឡើងវិញ​ទាក់ទង​ទៅបញ្ហាគ្រប់គ្រងផ្សោតនៅខេត្តស្ទឹងត្រែង និងក្រចេះ។

អនុក្រឹត្យថ្មីដែលលុបចោលនោះមានខ្លឹមសារថា តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះនេះ ត្រូវបានហាមឃាត់​សកម្មភាព​ក្នុងកន្លែងអភិរក្សសត្វផ្សោតរួមមាន៖ ទី១ ការធ្វើនេសាទគ្រប់ប្រភេទ ២ ការធ្វើវារីវប្បកម្ម ៣ ការធ្វើនានាចរឆ្លងកាត់ ដែលមាន​ឧបករណ៍​ត្រៀមធ្វើនេសាទ ៤ ការធ្វើនាវាចរ​ ដែលមានល្បឿនលើសពី ៣០គ.ម ក្នុង១ ម៉ោង។ ៥ ការតាំងទីលំនៅ និង ៦ សកម្មភាពផ្សេងទៀត ដែលប៉ះពាល់​ដល់ប្រភេទធនធាន​ជលផល កំពុងរងគ្រោះថ្នាក់ ជាពិសេសសត្វផ្សោត​។

នៅក្នុង​កន្លែង​ការពារសត្វផ្សោត ក៏ត្រូវបានហាមឃាត់ការធ្វើនេសាទ រួមមាន៖ ១-ការធ្វើនេសាទ​ដោយប្រើមង ឬសន្ទួច​រនង ២-ការធ្វើនេសាទ​ដោយឧបករណ៍នេសាទ​ខ្នាតមធ្យម និងខ្នាតធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ឆ្នាំ ២០២២ និងបើក​វគ្គ​បណ្ដុះ​បណ្ដាលឆ្នាំ ២០២៣ នៃសាលាភូមិន្ទ​រដ្ឋបាល សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំធ្វើការសម្រេចចិត្តមួយក្នុងចរិតដែលមានលក្ខណៈជាការកែទម្រង់ ដោយផ្អែកលើផលប្រយោជន៍សម្រាប់ប្រជាជន»។

សម្ដេចតេជោ ហ៊ុន បន្តថា៖ «យើងចង់កែលម្អស្ថានភាពនៅទីនោះ ដើម្បីការពារ​សត្វ​ផ្សោតដែលជិតផុតពូជ ប៉ុន្តែមិនត្រឹមតែការពារបានទេ ផ្សោតនៅតែស្លាប់​ដោយសារ​ជាប់មង​ដដែល ​ថែមទាំងប៉ះពាល់​ដល់រាប់ពាន់គ្រួសារ​ដែលធ្លាប់នេសាទក្នុងទន្លេ ចឹងទេតើយើងគួរធ្វើទេ គួរបន្តចឹងទៀតទេ ​ត្រូវលុបវាចោលទៅ ​ហើយដាក់ត្រឡប់មកវិញ នូវការអនុវត្តឱ្យប្រជាជន​បានទទួលផលពីទន្លេ ហើយយើងពង្រឹងការគ្រប់គ្រង កុំឱ្យរាយមងក្រឡាធំ និងឆក់ វាបំផ្លាញដល់ត្រី»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម