ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត អរគុណកងទ័ពដែលតែង តែគាំទ្រឥតងាករេចំពោះរាជរដ្ឋាភិបាល
ក្នុងឱកាសចុះសួរសុខទុក្ខកងទ័ពនៅបញ្ជាការដ្ឋានកាំភ្លើងធំ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអរគុណកងទ័ព និងកងកម្លាំងប្រដាប់អាវុធទាំងអស់សម្រាប់ការលះបង់គ្រប់បែប យ៉ាង ជាពិសេស ជំហរគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងដូច្នេះថា៖ «សូមថ្លែងអំណរគុណដល់កងទ័ព និងកងកម្លាំងប្រដាប់អាវុធទាំងអស់សម្រាប់ការលះបង់គ្រប់បែបយ៉ាង ហើយមានជំហរច្បាស់លាស់ស្មោះត្រង់ឥតងាករេក្នុងការគាំទ្ររាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងឲ្យដឹងថា កងទ័ពបានខិតខំបំពេញការងារ ការពារជាតិមាតុភូមិ ចូលរួមសកម្មភាពសង្គម និងបានបង្កើតភាពជោគជ័យជាប្រវត្តិសាស្រ្តក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនបង្កើតភាពសុំាក្នុងសហគមន៍។ បន្ថែមពីនេះ កងទ័ពបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់បដិវត្តពណ៌ពីក្រុមប្រឆាំងក្រៅច្បាប់ ដែលតែងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបានថែរក្សាការពារបានយ៉ាងល្អនូវសុខសន្តិភាព សណ្ដាប់ធ្នាប់ និងស្ថិរភាពជូនប្រជាជន។

ទន្ទឹមនេះ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានផ្ដាំផ្ញើដល់កងទ័ពទាំងអស់ត្រូវស្តាប់បទបញ្ជាថ្នាក់លើ និងត្រូវខំប្រឹងប្រែងសម្រេចឲ្យបានជោគជ័យរាល់ភារកិច្ចការងារ ជាពិសេសនោះ គឺកងទ័ពអាចអព្យាក្រឹត្យជាមួយគណបក្សនយោបាយ តែមិនត្រូវអព្យាក្រឹត្យជាមួយរាជរដ្ឋាភិបាលជាដាច់ខាត៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


