ព័ត៌មានជាតិ
រដ្ឋាករទឹកខេត្តកំពង់ធំ បានពង្រីកការភ្ជាប់បណ្ដាញទឹកស្អាតចំនួន២ឃុំបន្ថែមទៀត ជូនប្រជាពលរដ្ឋ
កំពង់ធំ ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៥០០គ្រួសារ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បញ្ជាក់ថា ថ្មីៗនេះអាជ្ញាធរខេត្តកំពង់ធំ បានពង្រីកការប្រើប្រាស់ប្រព័ន្ធទឹកស្អាតតាមរយៈរដ្ឋាករទឹក ចំនួន២ឃុំបន្ថែមទៀត ដែលមានប្រជាពលរដ្ឋប្រមាណ៥០០០គ្រួសារ ទទួលបានការប្រើប្រាស់បណ្តាញទឹកភ្ជាប់ថ្មីនេះ។

លោកបន្ថែមថា ការផ្គត់ផ្គង់ទឹកនៅក្រុងស្ទឹងសែន មានសង្កាត់ ចំនួន៨ហើយបច្ចុប្បន្ននេះ បានទទួលការផ្គត់ផ្គង់ទឹកស្អាត ដោយប្រើប្រាស់ទឹកពីអង្គភាពរដ្ឋាករទឹកស្វយ័តកំពង់ធំ ដែលជាស្ថាប័នរបស់រដ្ឋ និងពីរោងចក្រប្រព្រឹត្តកម្មទឹកក្រុងស្ទឹងសែនទី២ ដែលជំនួយឥតសំណងរបស់ រដ្ឋាភិបាលជប៉ុនដែលទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលកន្លងទៅថ្មីៗនេះ។

លោកបន្តទៀតថា ថ្មីៗនេះក្រសួងបានដាក់ផែនការឱ្យរដ្ឋាករទឹកស្អាត ពង្រីកការផ្គត់ផ្គង់ ទឹកស្អាត ទៅកាន់ឃុំថ្មី បន្ថែម២ឃុំ គឺ ឃុំព្រៃគុយ និងឃុំត្រពាំងឫស្សី (ស្ថិតនៅស្រុកកំពង់ស្វាយ) ជាប់ក្រុងស្ទឹងសែន ដែលមានប្រជាជនប្រមាណ៥.០០០គ្រួសាររស់នៅទីនោះ ដើម្បីលើកកម្ពស់សុខភាព និងអនាម័យជនបទតាមរយៈការប្រើប្រាស់ទឹកស្អាត។

ជាមួយគ្នានេះផងដែរ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្ដរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាអាណត្តិទី៦ លើកឡើង នូវចំណុចសំខាន់ៗ ដើម្បីសម្រេចបានសន្តិភាពប្រកបដោយចីរភាព រួមមានកិច្ចសហប្រតិបត្តិការពហុភាគីការអភិវឌ្ឍយុវជន ភាពជាដៃគូរវាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ការគោរពចំពោះទស្សនៈនិងជំនឿខុសៗគ្នា និងការជំរុញការសិក្សាស្រាវជ្រាវ និងសហប្រតិបត្តិការរវាងគ្នានឹងគ្នា៕
អត្ថបទ ៖ ឈាង មករា









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


