ព័ត៌មានជាតិ
ខេត្តចំនួនបីបានបង្កើតប្រាក់ចំណូលដល់ពលរដ្ឋរាប់សិបម៉ឺននាក់ តាមរយៈវិស័យរោងចក្រ
ខេត្តចំនួនបី រួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បាននិងកំពុងផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋខ្មែររាប់សិបម៉ឺនាក់ តាមរយៈការបង្កើតការងារក្នុងវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតឧបករណ៍ធ្វើដំណើរ និងផ្នែកដំឡើងសូឡា ជាដើម ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តចំនួនបីរបស់កម្ពុជា មានសក្តានុពលខ្លាំងទៅលើវិស័យរោងចក្រកាត់ដេរ ក្នុងនោះ រួមមាន ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
បើតាមលោករដ្ឋមន្រ្តី នៅក្នុងចំណោមខេត្តទាំងបីមាន មានរោងកច្រសរុបចំនួន ៣៨២ រោងចក្រ និងមានកម្មកររហូតដល់ ៣៣ម៉ឺននាក់ គិតត្រឹមឆ្នាំ ២០២៣។ ក្នុងនោះ ខេត្តកណ្ដាលមាន ១៧១ រោងចក្រ មានកម្មករសរុប ១៣ម៉ឺននាក់ ខេត្តកំពង់ស្ពឺមាន ១៩១ រោងចក្រ មានកម្មករ ១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំងមាន ២០រោងចក្រ មានកម្មករ ៥ម៉ឺននាក់។

លោក អ៊ិត សំហេង បានបញ្ជាក់ថា រាល់ផលិតផលឧស្សាហកម្មទាំងអស់ ដែលកម្ពុជាផលិតបាន គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសនាំចេញទៅកាន់សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសជប៉ុន ជាដើម។
តាមរយៈវិស័យរោងចក្រនេះ បានរួមចំណែកបង្កើតការងារដល់ពលរដ្ឋក្នុងប្រទេស ជំនួសការធ្វើចំណាកស្រុកដោយប្រថុយប្រថានបានរាប់ម៉ឺននាក់។
សូមបញ្ជាក់ថា កម្ពុជា បាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើពីក្រណាត់ មានតម្លៃជាង ១.៣ពាន់លានដុល្លារ រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ ២០២៣ ពោលគឺមានការធ្លាក់ចុះ ២៨.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានតម្លៃ ១.៩ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យបណ្តោះអាសន្នរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ ៖ ផល ធារិត

-
សន្តិសុខសង្គម៦ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជារកចំណូលបានជិត ២ ពាន់លានដុល្លារ ពីការនាំចេញទៅវៀតណាម កើនឡើងជាង ១០%


