ព័ត៌មានជាតិ
បណ្ណ ប ស ស ផ្តល់ប្រយោជន៍ធំបីដែលពលរដ្ឋគួរតែមាន
បុគ្គលម្នាក់ អាចក្លាយជាសមាជិក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានលុះត្រាតែបុគ្គលម្នាក់កំពុងធ្វើការ ឫកំពុងបម្រើការងារជូនគ្រឹះស្ថានក្រុមហ៊ុនដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ ហើយបានសហការជាមួយនឹងសមាជិក (បសស)។ ប៉ុន្តែបច្ចុប្បន្ន សមាជិក (បសស) មិនត្រឹមតែសំដៅលើកម្មករ ឫនិយោជិតដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារប៉ុណ្ណោះទេ សូម្បីតែមន្ដ្រីរាជការ អតីតមន្ដ្រីរាជការ អតីតយុទ្ធជនក៏ជាសមាជិក (បសស) ផងដែរ។

យោងទៅតាមបទដ្ឋានគតិយុទ្ធ រាល់អាជីវកម្ម ឫគ្រឹះស្ថានទាំងអស់ដែលប្រើប្រាស់កម្មករចាប់ពី ១នាក់ ឡើងទៅ ហើយគោរពតាមច្បាប់ការងារ គឺត្រូវមានកាតព្វកិច្ចចុះបញ្ជីការជាមួយ ប.ស.ស. ដែលមានចែងនៅក្នុងច្បាប់របស់របបសន្តិសុខសង្គម ។
បើតាមបេឡាជាតិសន្តិសុខសង្គម អ្នកដែលជាសមាជិក ប.ស.ស និងបានធ្វើបណ្ណ ប.ស.ស. រួចរាល់ នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយក្នុងនោះ មានបីធំ គឺ៖
១- ប្រសិនបើអ្នកមានជំងឺ នោះ ប.ស.ស. នឹងរ៉ាប់រងលើថ្លៃព្យាបាលរហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ ដូច្នេះ អ្នកអាចត្រឡប់ទៅធ្វើការវិញបានយ៉ាងឆាប់រហ័ស។
២- ប.ស.ស. នឹងរ៉ាប់រងលើសេវាថែទាំសុខភាព មុន និងក្រោយសម្រាល រួមនឹងប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នូលជាប់ភាគទានប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល។
៣ – ប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ នោះ ប.ស.ស. នឹងធានារ៉ាប់រងលើសេវាសង្គ្រោះបន្ទាន់, ការព្យាបាល និងថែទាំ, ផ្ដល់ប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។

លោក អ៊ុក សមវិទ្យា អគ្គនាយក ប.ស.ស បានលើកឡើងថា គិតរហូតមកដល់សព្វថ្ងៃនេះ របបសន្តិសុខសង្គមកម្ពុជា មានអាយុកាលជាង ២ទសវត្សរ៍មកហើយ ដោយបានវិវត្តខ្លួនបន្តិចម្តងៗ និងបានរក្សាជំហរយ៉ាងរឹងមាំសម្រាប់បម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕
អត្ថបទ ៖ ផល ធារិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


