ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប ហាមមិនឲ្យយកទីតាំងសាធារណៈមួយចំនួនប្រើប្រាស់ក្នុងការឃោសនាបោះឆ្នោត
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះបានបញ្ជាក់ ថា “សូមជម្រាបជូនដំណឹងដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបថា អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋទូទៅ រដ្ឋបាលខេត្តសូមកំណត់ទីតាំងសាធារណៈមិនអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅខេត្តកែប។

រដ្ឋបាលខេត្តកែបបានកំណត់យកទីតាំងសាធារណៈមួយចំនួនហាមមិនឲ្យប្រើប្រាស់នៅក្នុងការឃោសនាបោះឆ្នោតមួយចំនួនដូចជា អគាររដ្ឋ សួនច្បារ សាធារណៈនៅតាមតំបន់រមណីយដ្ឋានរង្វង់មូលរូប សំណាក់ផ្សេងៗ និងតាមបណ្ដាផ្សារធំៗដែលរដ្ឋបាលខេត្តកែបមិនបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ឃោសនាបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ខាងមុខនោះឡើយ។
ទីតាំងសាធារណៈទាំងនោះមាន អគាររដ្ឋ មន្ទីរពេទ្យ វត្តអារាម សាលារៀន ឬគ្រឹះស្ថានសិក្សា សួនច្បារសម្តេចតេជោ ហ៊ុន សែន (វិមានឯករាជ្យខេត្ត) តំបន់រមណីយដ្ឋាន (ឆ្នេរលេងទឹក, ផ្សារក្ដាម, ជ្រោយដូង) រង្វង់មូលរូបសំណាកសេះស កំណាត់ផ្លូវលេខ៣៣ ចំណុចភូមិអូរក្រសារ សង្កាត់អូរក្រសារ (ប៉ុន្តែអាចធ្វើដំណើរឆ្លងកាត់បាន) រង្វង់មូលរូបសំណាករែកអំបិល កំណាត់ផ្លូវលេខ៣៣A ចំណុចភូមិភ្នំលាវ ឃុំពងទឹក (ប៉ុន្តែអាចធ្វើដំណើរឆ្លងកាត់បាន)ទីតាំងផ្សារកែប ផ្សារដំណាក់ចង្អើរ និងផ្សារសេះស។
គួរបញ្ជាក់ដែរថា នៅខេត្តកែបមាន១០គណបក្សនយោបាយហើយ ដែលបានដាក់ពាក្យឈរឈ្មោះ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកែបដែលដំណើរការបោះឆ្នោតនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះ៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


