ព័ត៌មានជាតិ
ទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំងនេះបាន ពលរដ្ឋត្រូវគោរពគោលការណ៍ ៧ ចំណុច
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទបានដាក់ចេញវិធានការចំនួន ៧ ចំណុចដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃនៅក្នុងរដូវប្រាំងដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ការដាក់ចេញវិធានការទាំងនេះធ្វើឡើងបន្ទាប់ពីកន្លងមក កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង តាមរយៈសកម្មភាពមានជាអាទិ៍ ការកាប់ ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅដ្ឋានថ្មី ការដុតព្រៃដើម្បីចាប់សត្វការបន្សល់ដើមភ្លើងនៅក្នុងព្រៃតាមរយៈការធ្វេសប្រហែសរបស់មនុស្ស។ល។

ជាងនេះទៀតការបង្ករឲ្យមានភ្លើងឆេះព្រៃដែលតែងកើតមានជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹកនិងរាលដាលរហូតដល់ឆេះស្រូវ និងភូមិរបស់ប្រជាពលរដ្ឋ ហើយបានបង្កវិនាសកម្មនិងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចជាតិ ធនធានធម្មជាតិនិងបរិស្ថាន។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយបានឲ្យដឹងនូវវិធានការទាំង៧ចំណុចនោះរួមមាន៖

១-ទប់ស្កាត់ការប្រើប្រាស់ភ្លើងជាមធ្យោបាយដើម្បីយកឃ្មុំការដុតស្ទាក់ចាប់សត្វនិងការដុតវាលស្មៅដើម្បីយកល្បាស់ធ្វើចំណីសត្វពាហនៈ។
២-ទប់ស្កាត់ការកាប់ឆ្ការ គាស់រានឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំកសិកម្ម
ឬក្នុងគោលបំណងផ្សេងៗទៀតដែលជាសកម្មភាពល្មើសច្បាប់និងនាំមកនូវភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាល
រហូតដល់ឆេះស្រូវនិងភូមិរបស់ប្រជាពលរដ្ឋ។
៣-ក្នុងករណី ដុតកាកសំណល់ឈើព្រៃ ដើម្បី ដាំដំណាំកសិកម្មនិងសកម្មភាពស្របច្បាប់ផ្សេងទៀត ត្រូវជូនដំណឹងដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។
៤-ការរុករកផល អនុផលព្រៃឈើជាប្រពៃណីនិងសកម្មភាពផ្សេងទៀតដែលចាំបាច់ត្រូវប្រើភ្លើងជាមធ្យោបាយ(ដុតរណ្តៅជ័រ)ត្រូវពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាកចេញពី តាំងដែលប្រើភ្លើងនោះ។
៥-ក្នុងករណីកើតមានភ្លើងឆេះព្រៃត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ។
៦-ត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាដែលបានកាប់រុករាន ដុតព្រៃនិងកាន់កាប់ដីព្រៃឈើដែលឆេះ ហើយដោយអនាធិបតេយ្យដែលផ្ទុយនឹងច្បាប់និងបទបញ្ជានានារបស់រាជរដ្ឋាភិបាលនិង
៧-ត្រូវហាមឃាត់ការចូលប្រើប្រាស់ដីព្រៃឈើ និងព្រៃលិចទឹកដែលឆេះរួចដើម្បីទុកលទ្ធភាពឱ្យរុក្ខជាតិដុះឡើងវិញតាមលក្ខណៈធម្មជាតិ។

អនុលោមតាមច្បាប់ស្ដីពីព្រៃឈើនិងច្បាប់ស្ដីពីជលផលប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវមានករណីយកិច្ចទទួលខុសត្រូវថែរក្សាការពារព្រៃឈើបង្ការនិងប្រយុទ្ធនឹងភ្លើងឆេះព្រៃចូលរួមថែរក្សាជម្រកមច្ឆាជាតិការពារបង្ការនិងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹកនៅតាមមូលដ្ឋានរៀងរៀងខ្លួន។ ជនណាដែលបានប្រព្រឹត្ត ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនាត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬ បទល្មើសជលផលថ្នាក់ ទី១ដែលត្រូវជាប់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំ ឬពី៥ឆ្នាំទៅ១០ឆ្នាំ៕
អត្ថបទ៖ សំអឿន
ចុចអាន៖ ឃ្មុំធម្មជាតិដែលពលរដ្ឋស្វែងរកនៅបឹងទន្លេសាប បានដាក់លក់នៅផ្សារបន្លែច្បារអំពៅ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី