ព័ត៌មានជាតិ
អភិបាលខេត្តកំពត ប្រកាសផ្តល់រង្វាន់ដល់អាជ្ញាធរដែលបម្រើពលរដ្ឋបានល្អ, ការវាយតម្លៃធ្វើឡើងតាមរយៈសម្ដីពិតរបស់ពលរដ្ឋមូលដ្ឋាន
លោកម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ចំពោះការវាយតម្លៃនៃការផ្ដល់រង្វាន់លើកទឹកចិត្តនេះ គឺមិនមែនស្ថិតនៅលើរបាយការណ៍ពីស្នាក់មូលដ្ឋាននោះទេ គឺធ្វើឡើងទៅតាមរយៈសម្ដីរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានលើកឡើងថាពិតតែម្ដង។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងបែបនេះ នៅក្នុងពិធីជួបសំណាស់សំណាលជាមួយបងប្អូនប្រជាពលរដ្ឋឃុំទាំង១០ បានធ្វើឡើងពីរទីតាំង ក្នុងស្រុកកំពង់ត្រាច (ខេត្តកំពត)នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលមានប្រជាពលរដ្ឋបានអញ្ជើញចូលរួមប្រមាណជិត១ម៉ឺននាក់។

លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រកាសផ្តល់ជូននូវរង្វាន់លើកទឹកចិត្តទៅដល់អាជ្ញាធរមូលដ្ឋាន ដូចជា អភិបាលស្រុក មេឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ មេភូមិ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ។

នៅក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិនអភិបាលខេត្តកំពត ក៏បានផ្តាំផ្ញើទៅដល់អាជ្ញាធរមូលដ្ឋានទាំងអស់ហើយត្រូវមើលថែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ គឺធ្វើយ៉ាងណា ឱ្យទទួលបានភាពសុខសាន្ត ព្រោះអ្នកដែលត្រូវផ្តល់ភាពសុខសាន្តជាអចិន្ត្រៃយ៍ គឺនៅលើអាជ្ញាធរមូលដ្ឋាននេះឯង។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើសុំ និងសុំកុំឱ្យមានឱ្យសោះនូវការលាបពណ៌ប្រជាពលរដ្ឋក្នុងមូលដ្ឋានណាម្នាក់ ថាជាបក្សនេះ បក្សនោះអី ថែមទាំងប្រជាពលរដ្ឋទាំងអស់គឺសុទ្ធតែមានរូបសម្តេចតេជោ ហ៊ុន សែន នៅក្នុងបេះដូងពលរដ្ឋអស់ទៅ ហើយបានរស់រានមានជីវិតដោយកំណើតទី២ គឺក្រោយថ្ងៃរំដោះ៧មករា ដែលសម្តេចតេជោ បានលះបង់គ្រប់បែបយ៉ាងប្រជាពលរដ្ឋគ្រប់រូប ដែលបានយកមកដោយលំបាកនោះ។

គួររំលឹកដែរថា លោកអភិបាលខេត្តកំពត ជារៀងរាល់ពេលដែលចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមបណ្តាក្រុង-ស្រុក គឺលោក ម៉ៅ ធនិន អភិបាលខេត្តកំពត តែងតែបានបញ្ចូលខ្លួនលោកទៅក្នុងគ្រួសាររបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ក្នុងនាមជាសមាជិកម្នាក់ដែលមានតួនាទីជាអភិបាលខេត្ត។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតតែងតែផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋានទាំងអស់ បើមានអំពើភាពអសកម្មណាមួយត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដែលអ្នកមានអំណាចមួយចំនួន ដែលមិនបានផ្តល់ក្តីសុខជូនដល់ពលរដ្ឋនោះ ដើម្បីលោក ម៉ៅ ធនិន អភិបាលខេត្តកំពតនឹងមានចំណាត់ការធ្វើទៅតាមផ្លូវច្បាប់តែម្ដង៕
ដោយ ៖ សឹង រ៉ាត់












-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


