Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីចេញបញ្ជាជាថ្មីឱ្យបំពាក់កាំភ្លើងយន្ដ DCA បាញ់ដ្រូនហោះចូលដីកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ២៨ ខែមិថុនា នេះ បានចេញបញ្ជាជាថ្មីឱ្យបំពាក់បន្ថែមកាំភ្លើងយន្តគ្រប់ប្រភេទ បាញ់យន្តហោះគ្មានមនុស្សបើកដែលហោះចូលមកទឹកដីកម្ពុជា។

ការចេញបញ្ជាជាថ្មីបន្ទាប់ពី មានដ្រូន ៥ គ្រឿង បានបន្តហោះចូលមកកម្ពុជានៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា៖ «យប់មិញមក ៥ គ្រឿង​ទៀត ​សូម្បីអស់លោក បាញ់១គ្រាប់ក៏អត់ផ្ទុះដែរ ​អស់លោកធ្វើមេទ័ពស្លូតពេកហើយ​ គេហោះចូលដីយើង​ប៉ុន្មានថ្ងៃហើយ​ អស់លោកយកត្រឹម CKC បាញ់​ កាំភ្លើងទៅណាអស់ទៅ​អាធុនធំ​»។

សម្ដេចនាយករដ្ឋមន្ត្រីបានចេញបញ្ជាបន្ថែមទៅកាន់កងទ័ពឱ្យដំឡើងកាំភ្លើងគ្រប់ធុនដែលមានកាំភ្លើងយន្ត DCA បន្ថែមបាញ់ដ្រូនទម្លាក់ចាប់ពីយប់នេះទៅដោយប្រើយុទ្ធសាស្ត្រសំណាញ់មេឃដែលជាក្បួនរបស់សម្ដេច។

សម្ដេចបានព្រមានថា ​ប្រទេសណាក៏ដោយដែលឱ្យយន្តហោះគ្មានមនុស្សបើកមកធ្វើសកម្មភាព​ឈ្លានពានកម្ពុជា​ និងធ្វើភេរវកម្មលើទឹកដីកម្ពុជា​ ប្រសិនបើស៊ើបអង្កេតបាន កម្ពុជានឹងប្ដឹង​ទៅអង្គការសហប្រជាជាតិ​ ហើយថា អង្គភាពណាបាញ់ធ្លាក់ដ្រូន ១ គ្រឿង ជូន ២០ ម៉ឺនដុល្លារអាមេរិក ដោយសម្ដេចចង់ដឹងថាដ្រូនហ្នឹងចេញពីប្រទេសណា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម