ព័ត៌មានជាតិ
ឯកឧត្ដម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា នាំយកថវិកា៥លានរៀល ដល់គ្រួសារសពមន្ត្រីពន្ធនាគារ ខេត្តកំពង់ឆ្នាំង
បន្ទាប់ពីមានការចុះផ្សាយរបស់គេហទំព័រ រស្មីកម្ពុជា ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានចាត់តំណាង ក្រុមការងារនាំយកថវិកាចំនួនប្រាំលានរៀល ជូនដល់គ្រួសារសពមន្ត្រី ពន្ធនាគារ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមរំលែកទុក្ខ និងសម្រាប់ដោះស្រាយជីវភាព ដែលកំពុងតែជួបការលំបាក។

លោកវរសេនីយ៍ទោ ពេជ្រ សុខ អាយុ៦២ឆ្នាំ ជាមន្ត្រីពន្ធនាគារ ខេត្តកំពង់ឆ្នាំង បានចូលនិវត្តន៍ ពីរបីឆ្នាំហើយ និងបានទទួលមរណភាព កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ កន្លងមកនេះ។ លោកមានកូនចំនួនប្រាំមួយនាក់ កូនបីនាក់មានគ្រួសារ នៅសល់កូនបីនាក់ទៀតក្នុងបន្ទុក ។ ក្នុងនោះ មានកូនប្រុសម្នាក់អាយុ៣២ឆ្នាំ គឺជាមនុស្សដែលមានសតិមិនប្រក្រតី និងបានបង្ក ការលំបាកយ៉ាងច្រើនដល់គ្រួសារ។



អ្នកស្រី វង្ស វណ្ណារី រស់នៅក្នុងភូមិដំណាក់ពពូ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាភរិយាសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលបានចាត់តំណាងក្រុមការងារ យកថវិកាចំនួនប្រាំលាន រៀល ជួយឧបត្ថម្ភដល់គ្រួសារអ្នកស្រី ដែលកំពុងតែជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អ្នកស្រី នឹង យកថវិកានេះទៅដោះស្រាយការលំបាកនានាមួយចំនួន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


