ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបង្កើនប្រាក់ឧបត្ថម្ភដល់ស្ត្រីកម្មករ និយោជិត មន្ត្រីរាជការ និងស្ត្រីមានប័ណ្ណក្រីក្រ
រាជរដ្ឋាភិបាលនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣នេះ បានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារតូច តាមរយៈកម្មវិធីមួយចំនួន រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាកម្មវិធីជាតិ ជំនួយសង្គមដំបូងគ, កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន និង ការផ្ដល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការជាស្ត្រីដែលសម្រាលកូន។

គោលនយោបាយនេះធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែក ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញ ការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិត។
ដើម្បីបន្តគាំពារស្ត្រីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សកម្ពុជាបន្ថែមទៀតឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គម, រាជរដ្ឋាភិបាលសម្រេចដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែមជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស. និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល រហូតដល់កូនអាយុ២ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះឱ្យទៅទទួលការប្រឹក្សា និងពិនិត្យផ្ទៃពោះព្រមទាំងសម្រាលកូនឱ្យបានសមស្របតាមនិយាមសុខាភិបាល និងប្រកបដោយសុវត្ថិភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ព្រមទាំងដើម្បីលើកកម្ពស់អាហារូបត្ថម្ភកុមារផងដែរតាមរយៈកម្មវិធីដូចខាងក្រោម៖
១. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ៖ ដំឡើងកម្រិតប្រាក់ឧបត្ថម្ភទ្វេដង សម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល, ការសម្រាលកូន១ និងគិតគូរបន្ថែម សម្រាប់ករណីកូនភ្លោះ, និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់កូនមានអាយុ២ឆ្នាំ។
២. ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស ក្នុងអំឡុងពេល មានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ និងដែលប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៖ ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាលចំនួន ៤ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ចំនួន ១០ដង ដូចការ ផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ, និងដំឡើងប្រាក់ឧបត្ថម្ភ ទ្វេដង សម្រាប់ការសម្រាលកូន១ និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ។

៣. ការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពបន្ថែមជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា ជាស្រ្តីក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដែលប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៖ ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការ រហូតដល់អាយុ២ឆ្នាំ ចំនួន ១០ដង ដូច ការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ, និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលកូន និងករណីកូនភ្លោះ ដូចការផ្តល់ជូន កម្មករនិយោជិត ជាស្ត្រីដែលជាសមាជិក ប.ស.ស ដែរ។ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែមខាងលើ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១ ខែសីហាឆ្នាំ២០២៣តទៅ។
ការដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែម ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិត ជាស្ត្រី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេល មានផ្ទៃពោះ, ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនអាយុ២ឆ្នាំ កាន់តែសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្ត្រីមានផ្ទៃពោះ និងកុមារតូច ស្របតាម អាទិភាពដែលកំណត់យក “មនុស្ស” ជាចម្បង់ និងគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដើម្បីលើកទឹកចិត្តស្ត្រីមានផ្ទៃពោះ ឱ្យមកទទួលសេវាពិនិត្យ ផ្ទៃពោះឱ្យបានសមស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះ ក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់បន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ន នាពេលអនាគត៕
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


