ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង មានទំហំសេដ្ឋកិច្ចជាង ៩០០លានដុល្លារ ស្មើ ៣.៤ភាគរយ នៃសេដ្ឋកិច្ចជាតិ
សេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង មានទំហំប្រមាណ ៩១៨លានដុល្លារ ស្មើ ៣.៤ភាគរយ នៃសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ផលិតផលសរុប GDP សម្រាប់ប្រជាជនម្នាក់ៗ មានចំនួន ១៥៦៤ដុល្លារ ក្នុងឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ ២០២៣ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងពិធីនេះ លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រសហគ្រាសធុនធំចំនួន ២៨ រោងចក្រធុនតូច និងមធ្យមចំនួន ២១៦០ មូលដ្ឋាន និងសិប្បកម្មធុនតូចជាច្រើន ដែលអាចផ្តល់ការងារចំនួនជាង ៥ម៉ឺនាក់ ដល់ពលរដ្ឋនៅក្នុងខេត្ត។
លោក លោក ស៊ុន សុវណ្ណារិទ្ធ បានគូសបញ្ជាក់ថា តាមរយៈកំណើននេះ បានចូលរួមចំណែកយ៉ាងល្អប្រសើរសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងពន្លឿនកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តផងដែរ។
ក្រៅពីខេត្តកំពង់ឆ្នាំង ខេត្តដែលមានកំណើនសេដ្ឋកិច្ចល្អ និងទាក់ទាញបានវិនិយោគច្រើនផ្នែកវិស័យរោងចក្រ សហគ្រាស រួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កណ្តាល និងរាជធានីភ្នំពេញ ជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងនាពេលថ្មីៗនេះថា អភិបាលខេត្តខ្លះឆ្លាត ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាញយកអ្នកវិនិយោគ ឱ្យចូលទៅអភិវឌ្ឍនៅក្នុងខេត្តរបស់ខ្លួន។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា មានអ្នកវិនិយោគកាន់តែច្រើន ការអភិវឌ្ឍប្រទេសកាន់តែរីកចម្រើនលឿន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


