ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញគ្រូពេទ្យ បន្តរៀនសូត្របន្ថែមទៀត ដើរឲ្យទាន់ការវិវត្តន៍ នៃជំងឺថ្មីៗ
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្តរៀនសូត្របន្ថែមទៀត ដើម្បីដើរឲ្យទាន់សកម្មភាព ការវិវត្តន៍ នៃជំងឺដែលចេះតែវិវត្តថ្មីៗ ជារៀងរាល់ថ្ងៃ ដូចជា ជំងឺកូវីដ-១៩ ជាដើម។

ការជំរុញនេះបានធ្វើឡើងកាលពីថ្ងៃទី ១១ កក្កដា ក្នុងឱកាសលោករដ្ឋមន្ត្រី ប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោករដ្ឋមន្ត្រី បានបន្តថា «នៅពេលមានការរីករាលដាលជំងឺឆ្លងដ៏កាចសាហាវណាមួយនោះ មិនមានប្រទេសណាមួយ មានស្តង់ដារ នៃការព្យាបាលទេ គឺ ព្យាបាលតាមបទពិសោធន៍ជាក់ស្ដែង នៃប្រទេសរៀងៗ ខ្លួន ទម្រាំយើងមានឱសថសម្រាប់ធ្វើការព្យាបាលជំងឺមួយនេះ»។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ដូចនេះក្រុមគ្រូពេទ្យ ត្រូវខិតខំស្រាវជ្រាវ និងរៀនសូត្របន្តទៀត ដើម្បីដើរឲ្យទាន់ការវិវត្តន៍ នៃជំងឺថ្មីៗ និងប្លែកៗ ដែលកំពុងកើតឡើងជារៀងរាល់ថ្ងៃ ដូចជា ជំងឺកូវីដ-១៩ ជាឧទាហរណ៍ស្រាប់។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន ជួយព្យាបាលជំងឺកូវីដ-១៩ ក្នុងកាលៈទេសៈដ៏ពិបាក ប៉ុន្តែ កម្ពុជា បានឆ្លងរួច និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ទាំងជាតិ និងអន្តរជាតិ ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានគូសរម្លឹកថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចូលរួម និងដើរតួនាទីសំខាន់លើការងារទប់ស្កាត់ការព្យាបាល ការចាក់វ៉ាក់សាំង ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅ កម្ពុជា និងបានទទួលអ្នកជំងឺកូវីដ-១៩ សម្រាកសរុបចំនួន ៣,៥៥២ នាក់ ធ្វើសំណាកបានចំនួនជាង ៧ ម៉ឺន ៤ ពាន់នាក់ (៧៤,១២៦) សំណាក និងធ្វើតេស្តរហ័សបានចំនួនជាង ៦ ម៉ឺន( ៦២,២២៦) តេស្ត។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ ក៏ចូលរួមចំណែកជួយបណ្ដុះបណ្ដាលដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក នៅតាមបណ្ដាខេត្តនានាផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


