ព័ត៌មានជាតិ
ជា វ៉ាន់ដេត អញ្ជើញជួបសំណេះសំណាលជាមួយសកម្មជនគណបក្សនៅតាម ភូមិនានាក្នុងឃុំចំនួន៣នៅស្រុកទឹកផុស
កំពង់ឆ្នាំង ៖ លោក ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកទឹកផុស រួមដំណើរដោយ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង និង ក្រុមការងារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាល និង ផ្សព្វផ្សាយអំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដល់ប្រជាជននៅតាមភូមិចំនួន១៤ ក្នុងឃុំ៣ របស់ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកបានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចបានបង្រួបបង្រួមជាតិខ្មែរតែមួយ ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដល់បច្ចុប្បន្ន។

លោកបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបសសម្តេចតេជោហ៊ុន សែន តែងតែបានគិតគូរជានិច្ចចំពោះប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់ កំណើនសេដ្ឋកិច្ចមានការកើនឡើង ។ ផ្តល់ឱកាសការងារដល់យុវជន ឱ្យមានការងារធ្វើទាំងក្នុងនិងក្រៅប្រទេសផងដែរ តាមរយៈនៃការផ្តល់ឱកាសការងារជូនយុវជន ប្រមុខរាជរដ្ឋាភិបាល បានផ្តល់នូវអត្ថប្រយោជនផ្សេងៗ ដល់កម្មករ កម្មការនី និយោជិត ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

លោកបានបញ្ជាក់ទៀតថា នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា នឹង រៀបចំធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដូចនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានអាយុគ្រប់បោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា និង ត្រៀមយកទៅជាមួយនូវឯកសារបម្រើឱ្យការបោះឆ្នោត ឬ អត្តសញ្ញាប័ណ្ណ។

ប្រជាពលរដ្ឋដែលបានចូលរួមបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តយ៉ាងត្រឹមត្រូវតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។

គួរបញ្ជាក់ដែរថា ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកទឹកផុស រួមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង និង ក្រុមការងារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះបានចុះចំនួន១៤ទីតាំង ស្ថិតនៅឃុំតាំងក្រសាំងចំនួន៨កន្លែង ឃុំចោងម៉ោង ចំនួន៣កន្លែង និងឃុំខ្លុងពពក៣កន្លែង៕
ដោយ ៖ វ៉ាន់ សេដ្ឋា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


