ព័ត៌មានជាតិ
ធនាគារជាតិរៀបចំប្រកាសស្តង់ដារតែមួយ ដោះស្រាយបណ្តឹងរបស់អតិថិជន
នាពេលឆាប់ៗនេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំប្រកាសដែលមានលក្ខណៈស្តង់ដារតែមួយសម្រាប់ជាយន្តការដោះស្រាយបណ្តឹងរបស់អតិថិជនដើម្បីឱ្យគ្រឹះស្ថានធនាគារនីមួយៗ អាចដោះស្រាយបណ្តឹងអតិថិជនឱ្យបានលឿននិងមានប្រសិទ្ធិភាពខ្ពស់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៍មានមួយនៅព្រឹកថ្ងៃទី ១៦ កក្កដានេះ លោកស្រី បណ្ឌិត ជាសិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា «ឥឡូវនេះយើងកំពុងរៀបចំប្រកាសមួយ ដែលនិយាយអំពីយន្តការទទួលបណ្តឹងពីអតិថិជន។ ប្រកាសនោះនឹងតម្រូវឱ្យគ្រឹះស្ថានទាំងអស់នៅក្នុងប្រទេសកម្ពុជាទាំងប្រព័ន្ធទូទាត់ និងកម្ចីឥទានជាដើមឱ្យមានយន្តការដូចៗគ្នាទាំងអស់ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋបានដឹងថារបៀបដោះស្រាយពីធនាគារមួយទៅធនាគារមួយគឺបណ្តឹងដូចៗគ្នា។

លោកស្រីបានបន្តថា « អីចឹងការដោះស្រាយមួយត្រូវដោះស្រាយបានប៉ុន្មានថ្ងៃបើជាបណ្តឹងជារបៀបទូទាត់ ឬផ្ញើលុយត្រូវកម្រិតដោះស្រាយប៉ុន្មានម៉ោង រឿងឥណទានប៉ុន្មានថ្ងៃ និងរបៀបដាក់យ៉ាងម៉ិចអីយ៉ាងម៉ិចគឺយើងនឹងមានជាក់លាក់ដូចៗគ្នាទាំងអស់ធ្វើឱ្យប្រជាជនលែងច្រឡំ»។
លោកស្រីបានបន្តទៀតថា ប្រកាសនេះគ្រោងចេញឆាប់ៗនេះដើម្បីឱ្យគ្រឹះស្ថានធនាគាររៀបចំយន្តការដោះស្រាយបណ្តឹងអតិថិជនឱ្យបានដូចៗគ្នា និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហា ខណៈពីបច្ចុប្បន្នយន្តការដោះស្រាយបណ្តឹងជាមួយអតិថិជនយើងទុកឱ្យធនាគារនីមួយៗជាអ្នករៀបចំបណ្តឹង និងដោះស្រាយដោយខ្លួនឯងដែលធ្វើឱ្យប្រជាពលរដ្ឋខ្លះមិនសូវសប្បាយចិត្តទៅនឹងដំណោះស្រាយដូចជាមានការយឺតយ៉ាវជាដើម។
លោកស្រីបានពន្យល់ថា កន្លងមកនេះមិនមែនមានតែប្រតិបត្តិការឆ្លងប្រទេសទេ។ នៅក្នុងប្រទេសក៏មានបញ្ហាដែរដូចជាបញ្ហាផ្ទេរប្រាក់ ច្រឡំដោយសារបញ្ហាបច្ចេកទេសធនាគារផ្ញើរឬក៏បញ្ហាបច្ចេកទេសធនាគារទទួល ឬអ្នកផ្ញើធ្វើប្រតិបត្តិការច្រឡំខ្លួនឯងហើយមិនបានពិនិត្យដិតដល់ព្រោះថា ប្រព័ន្ធអាយធីមិនមែនចេះតែដើរទៅរលូន១០០ភាគរយនោះទេ។
លោកស្រីទទួលស្គាល់ថាប្រព័ន្ធទូទាត់នៅកម្ពុជាមានសន្ទុះលឿនជាងគេក្នុងចំណោមប្រទេសលឿនជាងគេនៅលើពិភពលោក។ ដូចនេះយើងធ្វើបណ្តើរនិងរៀនបណ្តើរ។
យ៉ាងណាក៏ដោយ លោកស្រីសូមខន្តីអភ័យទោសដល់បងប្អូនប្រជាជន ដែលកន្លងមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមានការរអាក់រអួល និងមានការយឺតយ៉ាវក្នុងការដោះស្រាយដោយសារបច្ចេកវិទ្យានៅប្រទេសយើងដើរទៅលឿនធ្វើឱ្យការរៀបចំមិនបានល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងកំពុងព្យាយាមរៀបចំការងារនេះឱ្យបានល្អបន្ថែមទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


