ព័ត៌មានជាតិ
ប្រធាន គ.ជ.ប ចុះពិនិត្យការរៀបចំការិយាល័យបោះឆ្នោតនៅសាលាគរុកោសល្យវិក្រិតការ ក្រុងតាខ្មៅ សម្រាប់បោះឆ្នោតថ្ងៃស្អែក
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅទីតាំងការិយាល័យ សាលាគរុកោសល្យវិក្រិតការក្រុងតាខ្មៅសម្រាប់បើកដំណើរការបោះឆ្នោតថ្ងៃស្អែក។

អបដំណើរជាមួយលោកប្រធាន គ.ជ.ប នាឱកាសនោះដែររួមមាន លោក បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីជាច្រើននាក់ទៀត។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញមកបោះឆ្នោតនៅការិយាល័យ លេខ ១៦៩៧ សាលាគរុកោសល្យវិក្រិតការក្រុងតាខ្មៅ នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ស្អែកនេះ។

ការិយាល័យបោះឆ្នោត នៅក្នុងខេត្តកណ្ដាល មកដល់ពេលនេះ ត្រូវបានរៀបចំរួចរាល់អស់ហើយ តាមសាលារៀន និងតាមវត្តអារាមមួយចំនួនទៀត សម្រាប់ពលរដ្ឋធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នេះ។

បើតាមលោក ស្វាយ សិទ្ធី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានឲ្យដឹងថា គ្រប់មន្ត្រីការិយាល័យបោះឆ្នោតទាំងអស់ បានយកសម្ភារៈមួយចំនួន ពីស្នាក់ការគណៈកម្មការ ទៅដំឡើងរៀបចំនៅក្នុងបន្ទប់ការិយាល័យបោះឆ្នោតរបស់ខ្លួន លើកលែងសម្ភារៈបីមុខ ដូចជា ទឹកខ្មៅ សន្លឹកឆ្នោត និងត្រា គឺនៅមិនទាន់ប្រគល់ទៅតាមការិយាល័យ បោះឆ្នោតនោះទេ និងមានក្រុមសមត្ថកិច្ចការពារតឹងរ៉ឹង។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ស្អែកនេះ គ.ជ.ប រៀបចំទីតាំងការិយាល័យបោះឆ្នោត ប្រមាណជាង ២ ម៉ឺនការិយាល័យ នៅទូទាំងប្រទេស និងមានមន្ត្រី គ.ជ.ប បម្រើការតាមការិយាល័យបោះឆ្នោត ប្រមាណជាង ១៤ ម៉ឺននាក់ ចាំទទួលពលរដ្ឋប្រមាណ ៩ លាន ៧ សែននាក់ អញ្ជើញចូលរួមបោះឆ្នោត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


