ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅកម្ពុជា មានចរិត ២យ៉ាង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧កន្លងទៅនេះ មានចរិត ២យ៉ាង នោះគឺការប្រកួតប្រជែងដណ្ដើមកៅអីនៅក្នុងរដ្ឋសភា និងការប្រកួតប្រជែងការគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត និងម្ខាងទៀតអ្នកបំផ្លាញប្រជាធិបតេយ្យ តាមរយៈរារាំងមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី ៣ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ គឺមានចរិត ២យ៉ាង។
ចរិតទី ១ គឺការប្រកួតប្រជែងដណ្ដើមកៅអីនៅក្នុងរដ្ឋសភា ដោយបានប្រព្រឹត្តទៅនៅក្នុងសភាពការណ៍ស្ងប់ស្ងាត់ល្អប្រសើរ។ ចរិតទី ២ គឺការប្រកួតប្រជែងរវាងអ្នកគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត និងម្ខាងទៀតអ្នកបំផ្លាញប្រជាធិបតេយ្យ តាមរយៈរារាំងមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គូសបំផ្លាញចោលសន្លឹកឆ្នោត ដែលសរុបមកគឺបំផ្លាញចោលនូវការបោះឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «នេះទើបជាការតស៊ូពិតប្រាកដនៃការបោះឆ្នោតរយៈពេលកន្លងទៅៗ គឺយើងបានដឹងហើយយុទ្ធនាការឲ្យប្រជាជនកុំទៅបោះឆ្នោត ប៉ុន្តែប្រជាជនទៅបោះឆ្នោតរហូតទៅដល់ជាង ៨៤ភាគរយ មានន័យថា ម៉េចជិត ៨៥ភាគរយ មានន័យថា ម៉េច អ្នកឯងឲ្យធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត ហើយសន្លឹកឆ្នោតដែលខូចមានត្រឹមតែជាង ៥ភាគរយ ប្រៀបធៀបជាមួយឆ្នាំ ២០១៨ ខូចជាង ៨ភាគរយ»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


