ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អត្រាគាំទ្រគណបក្សប្រជាជនកម្ពុជា កើនឡើងរហូតដល់ ៨២.៣០ភាគរយ ដែលបានបំបែកឯតទគ្គកម្ម
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្ររហូតដល់ ៨២.៣០ភាគរយ ដែលបំបែកឯតទគ្គកម្មសម្រាប់ការបោះឆ្នោតនាពេលកន្លងមក។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី ៣ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះយ៉ាងភ្លុកទឹកភ្លុកដី ដែលនាំឲ្យអត្រាគាំទ្រគណបក្សប្រជាជនកម្ពុជា មានរហូតដល់ ៨២.៣០ភាគរយ ដែលបំបែកឯតទគ្គកម្មក្នុងរយៈពេលកន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រត្រឹមតែ ៧៦.៨៥ប៉ុណ្ណោះ។ ចំណែកឆ្នាំ ២០២២ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រត្រឹមតែ ៧៤.៣២ប៉ុណ្ណោះ។
ប៉ុន្តែការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ ២០២៣នេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រកើនឡើងរហូតដល់ ៨២.៣០ភាគរយ ដោយមានកំណើនសំឡេងឆ្នោតរហូតដល់ជាង ១លានសំឡេង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


