ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បើបក្សប្រឆាំងវិភាគដូចសព្វថ្ងៃ ពួកគេមិនអាចយកឈ្នះបក្សប្រជាជនកម្ពុជា ឡើយ
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រសិនបើក្រុមគណបក្សប្រឆាំង និងអ្នកវិភាគមួយចំនួន នៅតែវិភាគដូចសព្វថ្ងៃនេះ ពួកគេមិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជា នោះឡើយ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី ៣ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់ក្រុមគណបក្សប្រឆាំង និងអ្នកវិភាគមួយចំនួនថា ប្រសិនបើពួកគេនៅតែវិភាគដូចសព្វថ្ងៃនេះ ពួកគេមិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជា មិនថាជាតិនេះ ឬជាតិក្រោយនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អស់លោកកំពុងតែថា ឥឡូវហ្នឹងជម្លោះផ្ទៃក្នុងកំពុងតែតានតឹងណាស់ នៅទីក្រុងភ្នំពេញ រវាង ស ខេង ជាមួយនឹង ហ៊ុន សែន អំពីការផ្ទេរអំណាច អស់លោកវាយតម្លៃខុសឆ្ងាយពេកហើយ គ្រាន់តែ ស ខេង ឬក៏ ស សុខា មិនធ្វើការឆ្លើយតបតែប៉ុណ្ណោះ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់ទាស់គ្នានោះទេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


