ព័ត៌មានជាតិ
ទឹកភ្លៀងចាល់ជន់លេចក្នុងក្រុងបាត់ដំបង អភិបាលខេត្តស្នើពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ
ការស្ថារហេដ្ឋារចនាប្រព័ន្ធលូក្នុងក្រុង ក៏ដូចជានៅតាមបណ្តាជាយក្រុងបាត់ដំបង កន្លងមករដ្ឋបាលខេត្តបានសហការជាមួយនិងមន្ទីរជំនាញខេត្ត ធ្វើការស្ដារដើម្បីដាក់លូដែលមានទំហំធំជាងមុន ជាបន្តបន្ទាប់ដើម្បីបណ្តោះទឹកឲ្យបានទាន់ពេល។ ក្រោយស្ដាររួចរាល់ លោក សុខ លូ អភិបាលខេត្តបាត់ដំបងមានប្រសាសន៍ដោយសង្ឃឹមនឹងទុកចិត្តថា “លែងបារម្មរឿងទឹកលេចទៀតហើយ”។

តែផ្ទុយពីក្តីសង្ឃឹមរបស់លោកអភិបាលខេត្តបែបនេះ ក្រោយពីមានភ្លៀងធ្លាក់កន្លងទៅនេះពលរដ្ឋបានលើកឡើងថា ” ភ្លៀងប៉ុន្មានមេ រកតែទៅណាក៏មិនបាន ហើយទឹកក៏លេចផ្ទះទៀត”។
អាជីវករលក់ទូរស័ព្ទដៃនៅផ្សារបឹងឈូក លោក សុធី បានលើកឡើងថា ចាប់ពីថ្ងៃទី៣១ខែកក្កដា ភ្លៀងចាប់ផ្តើមធ្លាក់ជាប់ៗគ្នាក៏ចាប់ផ្តើមលេចផ្លូវតែម្តងទៅណាក៏មិនកើតទូរស័ព្ទក៏លក់អត់ដាច់២ទៅ៣ថ្ងៃពេញរកចំណូលអត់បាន។
ស្របការលើកឡើងពីពលរដ្ឋបែបនេះ គេឃើញមានក្រុមការងាររបស់មន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានចុះពិនិត្យនៅតាមបណ្តាប្រព័ន្ធទឹកហូរ ដើម្បីកាយកាកសំណល់ចេញពីមាត់លូទើបទឹកឆាប់ស្រកលឿន។ ក្រោយក្រុមការងារចុះធ្វើកិច្ចការនេះទើបបានរកឃើញថា ការកកស្ទះទឹកបណ្តាលឲ្យលេចផ្លូវក្នុងក្រុងមួយចំនួនគឺបណ្តាលមកពីកាកសំណល់និងសំរាមច្រើនដែលប្រជាពលរដ្ឋបោះចោលផ្តេសផ្តាស ទើបកាកសំណល់និងសំរាមទាំងនោះបិទស្ទះមុខទឹកហូរចូលប្រព័ន្ធលូក៏បង្កឲ្យចាល់ទឹកលេចផ្លូវតែម្តង។
ផ្នែកលើករណីខាងលើនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកដោយមានខ្លឹមសារថា “ក្រោយពេលភ្លៀង។ ជារឿយៗតែងជួបបញ្ហានេះ។ សូមបងប្អូនទាំងអស់កុំចោលសម្រាមផ្តេសផ្តាស ជាពិសេសសូមបងប្អូនដែលរស់នៅតាមដងផ្លូវមេត្តាមានស្មារតីចូលរួមទាំងអស់គ្នាដោយក្តីអនុគ្រោះ”។ ក្នុងនោះលោកក៏បានថ្លែងអំណរ គុណមន្ត្រីនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តដែលបានដើរកាយសម្រាមដែលកកស្ទះនៅមុខលូក្រោយពេលភ្លៀងផងដែរ។
ពាក់ព័ន្ធកាកសំណល់នេះដែរ ដោយមានការព្រួយបារម្មនិងទឹកភ្លៀងមានការរាំងស្ទះពីសំរាមនិងកាកសំណល់ កាលពីថ្ងៃ ទី៣១ ខែកក្កដា កន្លងទៅដែលស្របពេលភ្លៀងចាប់ផ្តើមធ្លាក់ផងនោះលោក សុខ លូ បានដឹកនាំកិច្ចប្រជុំមួយជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបងពាក់ព័ន្ធនឹងការងារគ្រប់គ្រងសំរាមនៅក្រុងបាត់ដំបងផងដែរ។
ក្នុងនោះលោកលោកបានលើកឡើងថា បញ្ហាការគ្រប់គ្រងសំរាមនៅក្នុងខេត្តបាត់ដំបងកាលពីមុនពិតជាមានលក្ខណៈពិបាកណាស់ ដោយសារតែកាលពីមុនខេត្តបាត់ដំបងពុំមានក្រុមហ៊ុនសហការក្នុងការគ្រប់គ្រងសំរាមនៅឡើយដែលបង្កឲ្យប៉ះពាល់ដល់បរិស្ថានព្រមទាំងសុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន។ តែរយះពេលចុងក្រោយនេះរដ្ឋបាលក្រុងបាត់ដំបងមានដៃគូសហការជាមួយក្រុមហ៊ុនសំរាម ក្នុងការផ្ដល់នូវគ្រប់គ្រងសេវាដឹកជញ្ជូនសំរាមនៅតាមគេហដ្ឋានរបស់ប្រជាជន ដែលធ្វើឲ្យប្រជាជននៅក្នុងក្រុងបាត់ដំបង មានសេចក្ដីសោមនស្សរីករាយ និងគាំទ្រជាខ្លាំងចាប់តាំងពីមានសេវាកម្មនេះមក និងការគ្រប់គ្រងសំរាមនៅ ក្នុងក្រុងបាត់ដំបងមានរបៀបរៀបរយល្អជាងមុន នឹងជៀសផុតពីការរាំងស្ទះមាត់លូបង្ហូរទឹកនាំឲ្យ មានការលេចលង់ ។
លោកបញ្ជាក់បន្ថែមទៀតថា បញ្ហាប្រឈមនៅក្នុងក្រុងបាត់ដំបង គឺទាក់ទងទៅនិងការប្រមូលសំរាម និងកាលវិភាគក្នុងការ ប្រមូលយកសំរាមគឺមិនសូវទៀងទាត់និងជាក់លាក់នៅឡើយជាហេតុធ្វើឲ្យមានការប្រមូលយកសំរាមមិនបានគ្រប់ជ្រុងជ្រោយ។ដូចនះក្រុមហ៊ុនសហការ ត្រូវរៀបនូវការវិភាគច្បាស់លាស់ ក្នុងការប្រមូលសំរាមឲ្យបានទៀមទាត់ ដើម្បីងាយស្រួលដល់ ប្រជាពលរដ្ឋក្នុងការ ញែក ខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយនការកកស្ទះស្អុយរលួយនៃសំរាមដែលនាំ មកនូវផលប៉ះពាល់ដល់សុខភាពនិងអារម្មរបស់ប្រជាពលរដ្ឋទូទៅ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


