ព័ត៌មានជាតិ
កសិករដាំពោតក្នុងស្រុកកំពង់សៀម រងផលប៉ះពាល់ពីជំនន់ទឹកទន្លេ
លោក លាង ជិនឡុង ជាកសិករដាំដំណាំពោតក្រហម រស់នៅភូមិព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម បានឲ្យដឹងថា សព្វថ្ងៃគាត់បានដំណាំពោតក្រហមនៅលើផ្ទៃដីទំហំប្រមាណជា ១០ហិកតា ប៉ុន្តែដោយសារទឹកជំនន់ជន់លឿនពេក ធ្វើឲ្យគាត់ប្រមូលផលមិនបាន១០% ផង ។

ដោយសារតែជំនន់ទឹកទន្លេមេគង្គនាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យកសិកររូបនេះក៏ដូចជាផ្ទៃដីបង្កបង្កើនផលរបស់ប្រជាកសិករផ្សេងៗទៀត ទទួលរងផលប៉ះពាល់ និងបង្ខំចិត្តប្រមូលទាំងខ្ចីតែម្ដង។ កសិកររូបនេះ បានរៀបរាប់អំពីបញ្ហាប្រឈម ក្នុងពេលប្រមូលផលនាអំឡុងពេលទឹកលិចនេះ ទាក់ទងទៅនឹងមធ្យោបាយដឹកជញ្ជូន កំលាំងពលកម្ម និងថ្លៃឈ្នួលមានតម្លៃខ្ពស់ជាដើម ។

ប្រជាកសិករជាច្រេីនគ្រួសារក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលដាំពោតក្រហម ពេលនេះកំពុងសំរុកនាំគ្នាកាច់យកផ្លែ និងគ្រួសារខ្លះទៀតកាច់យកមកធ្វេីចំណីសត្វគោទៅវិញ។ រយៈពេលប៉ុន្មានថ្ងៃនេះ ទឹកទន្លេមេគង្គបានហក់ឡេីងរហូតពុំទាន់ស្រកទៅវិញ បណ្តាលឲ្យផ្ទៃដីចំការពោតក្រហមរបស់ពលរដ្ឋប្រមាណ៥០% នៃផ្ទៃដីដំណាំពោតត្រូវជន់លិច ខណៈមិនទាន់ប្រមូលផល។ កសិករដែលកំពុងកាច់ពោតក្រហម នៅឃុំកោះមិត្ត នៃស្រុកកំពង់សៀម បានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំអ្នកភូមិត្រូវដាំដុះនៅអំឡុងខែ៤ រហូតដល់ខែ៧ បានប្រមូលផលរួចហេីយ តែឆ្នាំនេះបែបជានាំគ្នាមកដាំក្នុងខែ៥ ខ្លះដាំដុះខែ៦ទៅវិញ ពោលគឺមិននឹកស្មានមានបញ្ហាទឹកជំនន់ឡេីយ ។

ទន្ទឹមនឹងនេះដែរ ប្រជាកសិករដែលរងផលប៉ះពាល់ដំណាំពោតក៏បានបញ្ជាក់ទៀតថា បេីទោះជាខាតបង់ក៏ដោយ ប៉ុន្តែបេីទឹកជំនន់ជន់លិចដីស្រែចម្ការនោះពិតជាល្អទៅវិញនូវដំណាំដាំដុះ ព្រោះបានធ្វេីផ្ទៃដីមានជីវជាតិ និងមិនសូវព្រួយបារម្ភរឿងបញ្ហាសត្វល្អិតពេលបង្កបង្កេីនដំណាំកសិកម្មឡេីយ។

លោក វ៉ែន នាង មេឃុំកោះមិត្ត នៃស្រុកកំពង់សៀម បានបញ្ជាក់ប្រាប់ថា ការហក់ឡើងទឹកទន្លេមេគង្គនៅពេលនេះ បានធ្វេីឱ្យមានផលប៉ះពាល់ដល់ដំណាំពោតរបស់កសិករប្រមាណជិត១០០ហិកតា ក្នុងចំណោមផ្ទៃដីដំណាំពោតក្រហមសរុបប្រហែល៣០០ហិកតា ដែលមាននៅក្នុងឃុំកោះមិត្ត ហេីយបើសិនជាទឹកទន្លេមេគង្គ នៅតែបន្តហក់ឡើងខ្លាំងទៀតនោះ នឹងមានផលប៉ះពាល់ដល់ដំណាំពោតរបស់អ្នកភូមិបន្ថែមទៀត៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


