ព័ត៌មានជាតិ
ភាគីសហជីពរកឃើញតួលេខចំនួនពីរសម្រាប់ដាក់ចរចាប្រាក់ឈ្នួលឆ្នាំ២០២៤
តំណាងសហជីពចំនួន១៧ស្ថាប័នដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានរកឃើញតួលេខចំនួនពីរ គឺ២១២ដុល្លារ និង២២០,២ដុល្លារសម្រាប់ធ្វើការចរចាប្រាក់ឈ្នួលឆ្នាំ២០២៤នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៣សីហានេះថា តួលេខចំនួនពីរនេះត្រូវបានតំណាងសហជីពទាំង១៧បានឯកភាពគ្នានៅក្នុងប្រកិច្ចជុំមួយកាលពីរសៀលថ្ងៃទី២១សីហា ដោយយោងទៅលើទិន្នន័យចំពោះលក្ខណៈវិនិច្ឆ័យទាំង៧ក្នុងនោះរួមមានការចំណាយក្នុងការរស់នៅ អត្រាអតិផរណាស្ថានភាពគ្រួសារ ផលិតភាព ភាពប្រកួតប្រជែងចំណែកទីផ្សារ និងកំរិតចំណេញថ្នាក់វិស័យ។
លោកបានបន្តថា ក្នុងចំណោមតំណាងសហជីព១៧ក្នុងនោះមានតំណាងសហជីពចំនួន១២បានគាំទ្រតួលេខដែលត្រូវដំឡើងចំនួន១២ដុល្លារ។ ចំណែតំណាងសហជីព៥ទៀតគាំទ្រតួលេខ២០,២ដុល្លារបន្ថែមពីប្រាក់ឈ្នួលអប្បបរមាដែលមានចំនួន២០០ដុល្លារក្នុង១ខែ។
លោក អ៊ឹម ចាន់សំណាង អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ភាគីសហជីបានឱ្យដឹងនៅក្នុងកំណត់ហេតុកិច្ចប្រជុំថាតំណាងភាគីសហជីពទាំងអស់បានចូលរួមពិភាក្សាយ៉ាងលម្អិត និងមានភាពចាស់ ដោយទទួលបាននូវការឯកភាពនូវតួលេខទាំង២ខាងលើ ដើម្បីត្រៀមដាក់ចរចានៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំអាណត្តិទី៣លើកទី១ដើម្បីពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤។ ប៉ុន្តែភាគីទាំងបីរួមានភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពនៅមិនទាន់មានការដាក់តួលេខណាមួយនៅឡើយទេ។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣បានសម្រេចនឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


