ព័ត៌មានជាតិ
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងបន្តលើកកម្ពស់ការដោះស្រាយបញ្ហាព្រំដែន
រាជរដ្ឋាភិបាល ឯកភាពលើការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន” ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ឈានឆ្ពោះទៅបិទបញ្ចប់បញ្ហានេះជាស្ថាពរ។

ការសម្រេចឯកភាពនេះ គឺធ្វើឡើងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមវត្តមានដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ឈរលើមនសិការ និងឆន្ទៈមោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយផ្សារភ្ជាប់ជានិច្ចជាមួយកិច្ចការពារស្ថិរភាពនយោបាយ និងសន្តិសុខសង្គម រាជរដ្ឋាភិបាល នីតិកាលទី៧នេះ នៅតែបន្តផ្ដល់តម្លៃលើកិច្ចការព្រំដែន។ នេះ ជាកិច្ចការដ៏មានសារៈសំខាន់ដែលជាអាយុជីវិតរបស់ជាតិ និងជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុត ហើយប្រកាន់ខ្ជាប់ឥតងាករេនូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត។
ក្នុងន័យនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចបង្កើតឱ្យមាន “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន” ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។ ការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន” នេះ ក្នុងគោលបំណង បង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ឈានឆ្ពោះទៅបិទបញ្ចប់បញ្ហានេះជាស្ថាពរ។

ព្រមជាមួយគ្នានេះ ស្ថាប័នមួយនេះ ក៏នឹងចូលរួមការអភិវឌ្ឍតំបន់ព្រំដែន ដើម្បីទុកជាប្រយោជន៍ដល់ការពង្រឹងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែន ជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានរៀបចំឡើងចំនួន៨មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


