ព័ត៌មានជាតិ
គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ប្រគល់វត្ថុបុរាណជាច្រើនមុខជូនមន្ទីរវប្បធម៌ខេត្តព្រះសីហនុ បន្ទាប់ពីស្រង់បានពីបាតសមុទ្រ
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានទទួលវត្ថុបុរាណជាច្រើនមុខពីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រដែលបានស្រង់ចេញពីបាតសមុទ្រដែលលិចជាមួយសំពៅរាប់សិបឆ្នាំកន្លងមកនេះ។

វត្ថុបុរាណសមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ) ដែលកម្លាំងទីបញ្ជាការជួរមុខបានរកឃើញ និងស្រង់ចេញពីបាតសមុទ្រនៅទីតាំងក្នុងសមុទ្រចន្លោះ កោះតាគាវ និងកោះឬស្សី ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ទីតាំងដែលសំពៅលិចនេះជាច្រកសមុទ្រដែលមានទូកនេសាទក៏ដូចជាកប៉ាល់តូចធំបើកឆ្លងកាត់យ៉ាងមម៉ាញឹកផងដែរ។

លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃ គ.ជ.ស.ស. បានប្រាប់ថា សមុច្ច័យក្រឡភាជន៍ និងវត្តុផ្សេងៗ ដែលបានប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យកទៅរក្សាទុកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ ពេលនេះប្រយោជន៍ ដើម្បីឲ្យក្រុមមន្ត្រីជំនាញក្រសួង ធ្វើការចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិបេតិកភណ្ឌជាតិ។ ពិធីប្រគល់ទទួលវត្ថុបុរាណនេះមានការចូលរួមពីលោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដា្ឋនបេតិកភ័ណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ប៊ុត បុប្ផា ប្រធានមន្ទីរវីប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ។

លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ បានឲ្យដឹងថា វត្ថុបុរាណទាំងនេះ ជាសម្បត្តិវប្បធម៌ជាតិ ត្រូវរក្សាទុកដើម្បីយុវជនជំនាន់ក្រោយបានយល់ដឹងពីវប្បធម៌ និងស្នាដៃរបស់ដូនតាយើង។ ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ ប្រសិនបើប្រទះឃើញវត្ថុអ្វីមួយដែលសង្ស័យជាវត្ថុបុរាណបុរាណសូមទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ឬមន្ទីរវប្បធម៌ខេត្ត ដើម្បីឲ្យមន្ត្រីចុះទៅពិនិត្យ មើលហើយបើសិនជាវត្ថុបុរាណយើងនឹងយកមករក្សាទុកជាកេរ្តិ៍មរតកវប្បធម៌ជាតិខ្មែរយើង៕
អត្ថបទ៖ ស៊ុយ ចាន់ធា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


