ព័ត៌មានជាតិ
ឃុំខ្លួនមេការចិនម្នាក់ចោទពីបទរំលោភលើទំនុកចិត្ត
បុរសជនជាតិចិនម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធនិងការលួចកិបកេងប្រាក់កាសរបស់ក្រុមហ៊ុនចិន។
ជនជាប់ចោទដែលតុលាការឃុំខ្លួនឈ្មោះ Chen fu yi ភេទប្រុស អាយុ៣៥ឆ្នាំ ជាមេការក្រុមហ៊ុនចិនឈ្មោះ ហ្គ្រេត អ៊ីសធើន ស្ទេលីសស្ទីលគ្រប់ មានទីតាំងស្ថិតនៅអាគារលេខ៣៧បេ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

លោក Chen fu yi ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ក្រោយពេលនាយកក្រុមហ៊ុនដាក់ពាក្យប្ដឹងមកការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយចោទប្រកាន់លោក Chen fu yi បានលួចគៃបំបាត់ប្រាក់របស់ក្រុមហ៊ុនជាបន្តបន្ទាប់អស់ជាច្រើនម៉ឺនដុល្លារ ប៉ុន្តែពេលចាប់ខ្លួនជនសង្ស័យមានប្រាក់តែ៤០ដុល្លារប៉ុណ្ណោះ និងទូរស័ព្ទដៃ២គ្រឿង។ ក្នុងនោះនៅថ្ងៃទី០១កុម្ភៈ សមត្ថកិច្ចបានបញ្ជូនលោក Chen fu yi មកតុលាការ ហើយក្រោយពីសាកសួរចប់លោក ម៉ុត ដារា ព្រះរាជអាជ្ញារងអមតុលាការបានសម្រេចចោទប្រកាន់លោក Chen fu yi ពីបទលួច ហើយបញ្ជូនអោយចៅក្រមសើបសួរចាត់ការជាបន្តបន្ទាប់រហូតដល់ចេញដីកាសម្រេចឃុំខ្លួនបបណ្ដោះអាសន្ន៕
អត្ថបទ ៖ មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


