ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី កោតសរសើរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះបេសកកម្មស្នើដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះបេសកកម្ម និងដំណើរការដ៏ស្វិតស្វាញ ក្នុងការស្នើដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់។

ការកោតសរសើរ និងថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះបេសកកម្ម និងដំណើរការដ៏ស្វិតស្វាញ នៃការស្នើដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់នេះ ក្នុងឱកាសដែល ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចូលរួមអបអរសាទរពោរពេញដោយមោទកភាព ក្នុងការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។

នាឱកាសចូលរួមអបអរសាទរនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «យើងខ្ញុំ មានក្តីអំណរ កោតសរសើរ និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយមន្ត្រីជំនាញទាំងអស់ ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក្នុងបេសកកម្ម និងដំណើរការដ៏ស្វិតស្វាញ ក្នុងការស្នើដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់»។

ជាងនេះទៅទៀត ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានអរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរួមកម្លាំងគ្នាជាធ្លុង ក្នុងស្មារតី «ខ្មែរតែមួយ» និងស្មារតី «ខ្មែរធ្វើបាន» ក្នុងការការពារថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ បូរណភាពទឹកដី និងអធិបតេយ្យភាព ហើយរួមគ្នាជ្រោងទង់ជាតិកម្ពុជាឲ្យកាន់តែមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិផងដែរ៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


