ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងពលរដ្ឋខេត្តស្វាយរៀង ចូលរួមអបអរសាទរការដាក់”រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក”
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមនឹងលោក-លោកស្រីជាអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត នៅក្នុងខេត្តស្វាយរៀង បានរៀបចំធ្វើពិធីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយគណៈកម្មាធិការបិតិកភណ្ឌពិភពលោកនៃអង្គការ UNESCO ។

ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងទាំងមូល បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាល ដែលបានស្នើដល់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងការដាក់រមណីយដ្ឋានប្រាសាទកោះកេរ បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានចូលមកទស្សនា ក៏ដូចជា ការរកចំណូលថវិកាជូនប្រទេសជាតិ។

ម្យ៉ាងវិញទៀត ការដាក់រមណីយដ្ឋានប្រាសាទកោះកេរ បញ្ចូលក្នុងមតិកភណ្ឌពិភពលោកនេះ ក៏បានបង្ហាញអំពីវប្បធម៌ដ៏រុងរឿងរបស់ខ្មែរដែលមានតាំងពីយូរលុងណាស់មកហើយ៕



ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


