ព័ត៌មានជាតិ
លោក វង្ស ពិសេន៖ ការផ្តល់ឋានន្តរសក្តិជូន លោក ម៉ៅ សុផាន់ គឺគោរពគោលការណ៍ «រក្សាចាស់បង្កើតថ្មី»
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ការផ្តល់ឋានន្តរសក្តិ ជានាយឧត្តមសេនីយ៍ ជូនឯកឧត្តម ម៉ៅ សុផាន់ គឺស្របតាមផែនការកែទម្រង់យូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះ ក៏បានអនុវត្តនូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «រក្សាចាស់បង្កើតថ្មី»។
លោក វង្ស ពិសេន បានគូសបញ្ជាក់បែបនេះ ក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ ជូនឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បន្តថា កងយោធពលខេមរភូមិន្ទនឹងបន្តអនុវត្តផែនការកែទម្រង់កងទ័ពដោយឥតងាករេ និងកាន់តែស៊ីជម្រៅថែមទៀត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្កើនថាមពលក្នុងវិស័យការពារជាតិ ហើយការកែទម្រង់កងទ័ពនេះក៏ត្រូវគិតអំពីគោលការណ៍ច្បាប់ ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចជាតិផងដែរ។
លោក វង្ស ពិសេន ក៏បានកោតសរសើរចំពោះសមត្ថភាព និងភាពឈ្លាសវៃរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលក្នុងរយៈពេលកន្លងមកបានបំពេញភារកិច្ច និងសម្រេចស្នាដៃធំៗជាច្រើន រួមចំណែកក្នុងកិច្ចការពារសន្តិភាព បូរណភាពទឹកដី ការពារសន្តិសុខ និងសុវត្ថិភាពជូនសង្គមជាតិបានល្អប្រសើរ។

ក្រោយពីទទួលបានឋានន្តរសក្តិបន្ថែម នាយឧត្តមសេនីយ៍ វង្ស ពិសេន មានជំនឿថា លោក ម៉ៅ សុផាន់ នឹងបន្តខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចដឹកនាំអង្គភាពកងទ័ពជើងគោកឱ្យកាន់តែរៀបរយ រួមចំណែកក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទឱ្យកាន់តែរីកចម្រើន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន ត្រូវយកកត្តាសាមគ្គីភាពផ្ទៃក្នុងជាចម្បង ពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ និងបន្តលើកកម្ពស់ការងារអប់រំចិត្តសាស្ត្រ ផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងសភាពការណ៍ថ្មីៗ ហើយត្រូវជៀសឆ្ងាយពីគ្រឿងញៀន៕


-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


