ព័ត៌មានជាតិ
អភិបាលខេត្តកំពត ដាក់វិធានការ ដើម្បីទប់ស្កាត់កូវីដ-១៩ តាមព្រំដែន ក្រោយសម្ដេចតេជោ ប្រកាស
បន្ទាប់ពីទទួលបាននូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដាក់វិធានការរឹតបន្តឹងឲ្យអាជ្ញាធរខេត្ត ដែលជាប់ព្រំដែនជាមួយប្រទេសជិតខាង បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាការបង្ការទប់ស្កាត់នៃការនាំចូល មេរោគកូវីដ១៩មកក្នុងប្រទេស ពិសេសការផ្ទុះឡើងនៅក្នុងសហគមន៍មួយចំនួននៃប្រទេសវៀតណាមពេលថ្មីៗនេះ។

ដើម្បីអនុវត្តឲ្យទទួលបានប្រសិទ្ធភាព លោក ជាវ តាយ អភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្តមួយចំនួន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២១ បានចុះទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បើកកិច្ចប្រជុំបន្ទាន់មួយ ដាក់វិធានការឲ្យអាជ្ញាធរស្រុក សមត្ថកិច្ចកងកម្លាំង និងមន្ត្រីពាក់ព័ន្ធ ឈរជើងតាមច្រកទ្វារ និងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ក្នុងភូមិសាស្ត្រខេត្តកំពត ដើម្បីដាក់ជាវិធានការ រឹតបន្ដឹងឲ្យអនុវត្ត បានម៉ឺងម៉ាត់ ពីបញ្ហាការបង្ការទប់ស្កាត់ ការនាំចូលមេរោគកូវីដ១៩មកក្នុងប្រទេសកម្ពុជា។

លោក ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា បើទោះបីរយៈពេលកន្លងមក អាជ្ញាធរស្រុកជាប់ព្រំដែន និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងតាមច្រកទ្វារនិងខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម បានអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩មានលក្ខណៈល្អប្រសើរយ៉ាងណាក្ដី ។ ប៉ុន្តែនៅចំពោះមុខនេះ គ្រប់អាជ្ញាធរស្រុក កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលនៅច្រកទ្វារ និងឈរជើងតាមបណ្ដាខ្សែបន្ទាប់ព្រំដែនគោកនិងព្រំដែនទឹក កម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តកំពតទាំងអស់ ត្រូវតែបង្កើនស្មារតីយកចិត្តទុកដាក់អនុវត្ត បទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន ក្នុងការបង្ការទប់ស្កាត់ការនាំចូលនៃជំងឺកូវីដ១៩ពីបណ្ដាប្រទេសជិតខាងជាប់ព្រំដែន។ ជា ពិសេសសម្រាប់ខេត្តកំពត ដែលជាប់ព្រំដែនប្រទេសវៀតណាមឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពដាច់ខាត។


លោកអភិបាលខេត្ត ក៏បានណែនាំដាក់ជាវិធានការ ដល់កងកម្លាំងសមត្ថកិច្ចឈរជើង តាមច្រកទ្វារនិងតាមខ្សែបន្ទាត់ព្រំដែនគោកព្រំដែនទឹករវាងកម្ពុជាវៀតណាម ក្នុងភូមិសាស្ត្រខេត្តកំពតទាំងអស់។ ស្ថិតនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ គឺត្រូវទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលចេញទៅប្រទេសវៀតណាម ក្នុងករណីដែលមិនមានការចាំបាច់ធំដុំបំផុត ហើយចំពោះការវិលចូលមកកម្ពុជាវិញមិនថាប្រជាពលរដ្ឋខ្មែរ ឬបរទេសត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការចត្តាឡីស័ករយៈពេល១៤ថ្ងៃជាដាច់ខាតតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដោយគ្មានការលើកលែង។ ពិសេសផងដែរ ក៏ត្រូវរឹតបន្តឹងហាមឃាត់មិនត្រូវអនុញ្ញាតឲ្យមានការលួចចេញចូលតាមបណ្តាច្រករបៀងទាំងអស់ ព្រមទាំងព្រំដែនទឹកក៏ត្រូវមានវិធានការម៉ឺងម៉ាត់ ផងដែរ។ ចំពោះរាល់ទំនិញចេញចូល ត្រូវឲ្យមានដំណើរការធម្មតា ប៉ុន្តែត្រូវត្រួតពិនិត្យ ឲ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សេង ណារិទ្ធ
សូមចុចអាន៖ ឆ្នាំ២០២០ រថយន្តដឹកលើសទម្ងន់កំណត់ មានការថយចុះ ធៀបនឹងឆ្នាំ២០១៩

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់