ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់គោលការណ៍របស់ សម្ដេចធិបតី ចំនួន ៣ សម្រាប់ក្រសួងមុខងារសាធារណៈអនុវត្ត
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គូសបញ្ជាក់អំពីគោលការណ៍របស់ សម្ដេចធិបតី ចំនួន ៣ សម្រាប់ក្រសួងមុខងារសាធារណៈអនុវត្តក្នុងការងារកែទម្រង់វិស័យមុខងារសាធារណៈ។

ការគូសបញ្ជាក់នេះ ខណៈ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួងស្ដីពីការគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ និងការត្រៀមរៀបចំសកម្មភាព សម្រាប់ការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល នាសហសាលសិក្សា នៃសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ជូនដល់ថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈក្នុងមូលដ្ឋានរាជធានី-ខេត្ត អំពីគោលការណ៍របស់ សម្ដេចធិបតី ណែនាំឲ្យក្រសួងមុខងារសាធារណៈអនុវត្តក្នុងការងារកែទម្រង់វិស័យមុខងារសាធារណៈចំនួន ៣ រួមមាន ៖ (១) ការកែទម្រង់ការប្រឡងជ្រើសរើសមន្ត្រីរាជការ តាមរយៈការដាក់ឲ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។ (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព និង (៣) ការដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ប្រសិទ្ធភាព និងចីរភាព។

ជាមួយនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានតម្រង់ទិសដល់អង្គប្រជុំ និងណែនាំឲ្យអង្គប្រជុំដែលជាថ្នាក់ដឹកនាំក្រសួង និងមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត បន្តគាំទ្រ និងចូលរួមឲ្យសកម្មក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ។

ស្របតាមរបៀបវារៈកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានផ្ដល់វេទិកាដល់ ឯកឧត្ដមរដ្ឋលេខាធិការ ប្រចាំការ ដើម្បីធ្វើការផ្សព្វផ្សាយផែនការការងារដែលបានរៀបចំសម្រាប់ការអនុវត្ត ក៏ដូចជាការងារបន្ថែមផ្សេងទៀត ជាពិសេសលើការអនុវត្តក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងជុំវិញការងារមុខងារសាធារណៈ ទាំងអាទិភាពការងារក្នុងឆ្នាំ ២០២៣ និងការងារកែទម្រង់វិស័យមុខងារសាធារណៈឆ្ពោះទៅអនាគត ស្របជាមួយទស្សនវិស័យ និងការណែនាំរបស់ សម្ដេចមហាបវរធិបតី។

គួរជម្រាបថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ជាប្រធានមន្ទីររាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញ សរុបប្រមាណចំនួន ១៤០ នាក់។ ចំពោះគោលបំណង នៃកិច្ចប្រជុំ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន និងផ្សព្វផ្សាយពីការត្រៀមរៀបចំសកម្មភាពបន្តស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសលើវិធានអាទិភាពគន្លឹះក្នុងការពង្រឹងរដ្ឋបាលសាធារណៈ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


