ព័ត៌មានជាតិ
លោកបណ្ឌិត តូច ប៉ូលីវ៉ា បើកហិបវិញ្ញាសាប្រឡងបាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យស្វាយរៀងខាងត្បូង
នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានចូលរួមបើកហិបវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យស្វាយរៀងខាងត្បូង។

នៅមណ្ឌលប្រឡងវិទ្យាល័យស្វាយរៀងខាងត្បូង បានបើកហិបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ដែលជាថ្ងៃទីមួយសម្រាប់ដំណើរការសំណេរ ក៏មានវត្តមានរបស់លោក បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគ។
ក្នុងដំណើរប្រឡងនេះ ក៏មានការចូលរួមពីគណៈមេប្រយោគ អប្បមាទ ជំនួយការ ប្រធាន-អនុប្រធានមណ្ឌល អ្នកត្រួត ពិនិត្យតាមអាគារ ប្រធាន-អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ ស.ស.យ.ក និង អ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធ្វើជាសាក្សីលើការពិនិត្យភាពត្រឹមត្រូវនៃហិបវិញ្ញាសា ដែលធានាថាពិតជាគ្មានការបែកធ្លាយនៅចំពោះមុខបេក្ខជននៅមណ្ឌលវិទ្យាល័យស្វាយរៀង(ខាងត្បូង)។
ដំណើរការប្រឡង នាថ្ងៃទី១ នៅវិទ្យាល័យស្វាយរៀងខាងត្បូងនេះ បានប្រព្រឹត្តទៅដោយភាពរលូន មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះឡើយ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


