Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ គាំទ្រចំពោះការបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញដល់យុវជនក្រីក្រ លើជំនាញ ៣៨មុខ ដោយឥតគិតថ្លៃ

បានផុស

នៅ

ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល និងយុវជ​ន បានបង្ហាញការគាំទ្រ និងសប្បាយចិត្ត នៅពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយថ្មី ដែលផ្តោតទៅលើការបណ្ដុះបណ្ដាលជំនាញចំនួន ៣៨ ដោយមិនគិតថ្លៃដល់យុវជនក្រីក្រ និងយុវជនមកពីគ្រួសារងាយ​រងគ្រោះ​ចំនួន ១លាន ៥សែននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១លាន ៥សែននាក់។

អ្នកស្រី ឆោម គីមឃឿន ពលរដ្ឋរស់នៅតំបន់ផ្លូវរថភ្លើងម្ដុំត្រឡោកបែក បានប្រាប់កម្ពុជាថ្មីដោយសុំមិនឲ្យថតរូបថា​ ក្នុងនាមជាមេគ្រួសារមានកូនក្នុងបន្ទុកចំនួន ៤នាក់នោះ អ្នកស្រី ពិតជាសប្បាយរីករាយ និងគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញ​ជូនដល់យុវជនក្រីក្រ និងយុវជនមកពីគ្រួសារងាយរងគ្រោះ ទៅលើជំនាញចំនួន ៣៨មុខ ដោយមិនគិតថ្លៃ និងបានប្រាក់លើទឹកចិត្ត ក្នុងពេលសិក្សាជំនាញចំនួន ២៨ម៉ឺនរៀល ថែមទៀត។

អ្នកស្រីបន្ថែមថា កម្មវិធីបណ្ដុះបណ្ដាលជំនាញនេះ គឺជាឱកាសល្អមួយ សម្រាប់អាណាព្យាបាលគ្រប់រូប ដែលគ្មានលទ្ធភាពឱ្យកូនចៅរបស់ខ្លួន បានទៅសិក្សាជំនាញផ្សេងៗ ដើម្បីឱ្យពួកគេអាចមានឱកាសការងារទៅថ្ងៃអនា​គត ដោយកន្លងមកនៅពេលដែលត្រូវរៀននេះជំនាញអ្វីមួយ ក៏ត្រូវចំណាយថវិកាសម្រាប់សិក្សាជំនាញទាំងនោះ។

អ្នកស្រី ឆោម គីមឃឿន បន្តថា អ្នកស្រី នឹងឱ្យកូនៗ ទៅចុះឈ្មោះដើម្បីចូលសិក្សាជំនាញទាំងនោះ នៅមន្ទីរការងារ ឬក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះវាជាឱកាសតែមួយ ដែលធ្វើកូនៗ អ្នកស្រី អាចចូលសិក្សាជំនាញដើម្បីទុកជាទុនសម្រាប់ថ្ងៃអនាគត និងអាចចូលរួមកសាងសង្គមជាតិ ដែលផ្ដើមចេញពីយុវជននេះឯង។

ចំណែក យុវជន ប្រាក់ ជ័យ និស្សិតមកពីខេត្តព្រៃវែង ក៏បានប្រាប់ឱ្យកម្ពុជាថ្មីដឹងដែរថា​ លោកពិតជាគាំទ្រចំពោះកម្មវិធីរបស់រាជរដ្ឋភិបាល តាមរយៈក្រសួងការ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញ ទៅ​លើផ្នែកវិទ្យាសាស្រ្តផ្សេងៗ ដូចជា៖ សំណង់ មេកានិចទូទៅ អគ្គិសនី និងអេឡិចត្រូនិចជាដើមនោះ ដល់យុវជនក្រីក្រ និងយុវជនមកពីគ្រួសារងាយរងគ្រោះ ដើម្បីឱ្យយុវជនទាំងនេះ​ អាចមានលទ្ធភាពចូលសិក្សាទៅលើជំនាញ ដែលពួកគេចាប់អារម្មណ៍ និងថែមទាំងបានជួយជំរុញបង្កើនធនធានមនុស្ស ដែលបច្ចុប្បន្នប្រទេសកម្ពុជានៅខ្វះខាត យុវជនដែលមានជំនាញពិតប្រាកដ នៅឡើយនោះ។

យុវជនរូបនេះ បន្ថែមទៀតថា តាមរយៈកម្មវិធីមួយនេះ លោកជឿជាក់ថា ប្រទេសកម្ពុជា នឹងសម្បូរទៅដោយធនធានមនុស្ស។ ម្យ៉ាងទៀត ចំពោះប្រជាជនទូទៅនៅតាមមូលដ្ឋាន ឬទីជនបទដាច់ស្រយោល នឹងមានឱកាសសិក្សាជំនាញសម្រាប់ថ្ងៃអនាគត ជៀសវាងការធ្វើចំណាកស្រុក ទៅប្រទេសជាតិខាង នេះក៏ដោយសារពួកគាត់ ពុំមានជំនាញច្បាស់លាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ផងដែរ។

គួរបញ្ជាក់ដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំណត់បានមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨មុខជំនាញ សម្រាប់បណ្ដុះបណ្ដាលដោយឥតគិតថ្លៃ ជូនដល់យុវជនក្រីក្រ និងយុវជនមកពីគ្រួសារងាយរងគ្រោះ នៅក្នុងវិស័យអាទិភាពចំនួន ១០។ ជំនាញទាំងនោះ រួមមាន៖ សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៤ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម