ព័ត៌មានជាតិ
ផ្សោតវ័យជំទង់១ក្បាលទៀតបាត់បង់ជីវិតដោយឧបករណ៍ឆក់
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សត្វផ្សោត១ក្បាលទៀតវ័យជំទង់ អាយុក្រោម ៧ ឆ្នាំ ទម្ងន់ ៦៥ គីឡូ បានស្លាប់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

តាមការធ្វើកោសល្យវិច្ច័យ សន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្រសួងកសិកម្ម អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអង្គការដៃគូទាំងអស់ កំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងគោលដៅការពារ និងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ ជនល្មើសមួយចំនួននៅតែបន្តប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ គម្រាមកំហែងដល់អាយុជីវិតសត្វផ្សោតដ៏មានតម្លៃនេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្កោលទោសចំពោះជនល្មើសទាំងឡាយដែលកំពុងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយមន្ដ្រីជំនាញនៃរដ្ឋបាលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងឈានទៅបង្ក្រាប និងដាក់ទោសទណ្ឌដល់ជនល្មើស តាមច្បាប់ស្ដីពីជលផល។
នៅក្នុងឆ្នាំ ២០២៣ ផ្សោតកើត ៨ ក្បាល និងស្លាប់ ៥ ក្បាល ក្នុងនោះកូនផ្សោតស្លាប់ ២ ក្បាល ជំទង់ ២ ក្បាល និងស្លាប់ដោយចាស់ជរា ១ ក្បាល៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


