ព័ត៌មានជាតិ
ឆ្នាំនេះ ក្រសួង អាចនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបមុនពេលកំណត់ដូចឆ្នាំមុនដែរឬទេ?
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅថ្ងៃទី ២៧ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី ២៨ វិច្ឆិកា សម្រាប់បណ្ដាខេត្តផ្សេងៗ។

តើឆ្នាំនេះក្រសួងអាចប្រកាសលទ្ធផលប្រឡងមុនពេលកំណត់ដូចឆ្នាំមុនដែរឬទេ? ព្រោះនៅសល់តែការស្រង់ពិន្ទុដាក់ក្នុងកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុតែប៉ុណ្ណោះ ខណៈឆ្នាំមុនក្រសួងប្រកាសលទ្ធផលមុនថ្ងៃកំណត់រហូតដល់ទៅ ៥ ថ្ងៃឯណោះ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានពន្យល់ថា ជាគោលការណ៍ ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅថ្ងៃទី ២៧ វិច្ឆិកា។ ដោយឡែក នៅពេលដែលក្រសួងរៀបចំផ្ទៀងផ្ទាត់ និងពិនិត្យរួចចប់សព្វគ្រប់ហើយ ពេលណានោះ ក្រសួង នឹងប្រកាសលទ្ធផលតែម្ដង ដោយមិនមានការរង់ចាំទៅតាមកាលកំណត់នោះទេ។

លោកស្រី បានបន្តថា «ដូច្នេះសម្រាប់ឆ្នាំនេះ ប្រសិនបើក្រសួងអប់រំរៀបចំដោយលូន មិនមានបញ្ហាអ្វីមួយនោះ ក៏អាចធ្វើការផ្សព្វផ្សាយលទ្ធផលប្រឡងមុនបានដែរ តែជាគោលការណ៍ យកថ្ងៃទី ២៧ វិច្ឆិកា ដូចបានជូនដំណឹងកន្លងមកអីចឹង»។
លោកស្រី បានបន្ថែមទៀតថា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៦ វិច្ឆិកា ជាដំណើរបូកស្រង់ពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុរហូតដល់ថ្ងៃប្រកាសលទ្ធផលប្រឡង។

លោកស្រី បន្ថែមថា «អីចឹងក្នុងរយៈពេលពីថ្ងៃទី ១៧ នេះ យើងយកសន្លឹកបណ្ណសម្រង់ពិន្ទុដែលបានមកពីមណ្ឌលកំណែនីមួយៗ បញ្ចូលទៅក្នុងកុំព្យូទ័រ។ បន្ទាប់ពីបញ្ចូលរួច ព្រីនឯកសារចេញពីកុំព្យូទ័រ ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងបណ្ណសម្រង់ពិន្ទុដែលបានមកពីមណ្ឌលកំណែទាំង ១០ នៅរាជធានីភ្នំពេញថា តើពិតជាត្រូវគ្នាឬក៏អត់ ហើយនឹងមានការត្រួតពិនិត្យមើលដំណើរការប្រឡង និងបូកស្រង់ពិន្ទុនេះអាចទទួលយកបានទើបរៀបចំប្រកាសព័ត៌មានលទ្ធផលប្រឡងនៅថ្ងៃទី ២៧ វិច្ឆិកា តែម្ដង»។
គួរបញ្ជាក់ថា ប្រឡងបាក់ឌុបឆ្នាំមុន សម័យប្រឡង ៥ ធ្នូ ក្រសួង បានប្រកាសលទ្ធផលប្រឡងមុន ៥ ថ្ងៃ គឺនៅថ្ងៃទី ២២ ធ្នូ សម្រាប់រាជធានីភ្នំពេញ និង ២៣ ធ្នូ សម្រាប់បណ្តាខេត្តផ្សេងៗ ខណៈតាមគម្រោង នឹងប្រកាសនៅថ្ងៃទី ២៧ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ២៨ ធ្នូ សម្រាប់បណ្ដាខេត្តផ្សេងៗ។
សូមរំលឹកថា សម្រាប់ឆ្នាំនេះ ក្រសួង បានរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់ ចែកជា ២២៧ មណ្ឌលប្រឡង ត្រូវជា ៥.៥៤៣ បន្ទប់។ មានបេក្ខជនអវត្តមានសរុប ២.៣២៨ នាក់ ស្រី ៩៣៤ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប(ក្នុងនោះ បេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤ នាក់ ស្រី ៧៤៩ នាក់)។ បេក្ខជនមានបញ្ហាសុខភាព ៨៥ ករណី ក្នុងនោះ បេក្ខជនមានបញ្ហាសុខភាព និងមិនអាចបន្តការប្រឡងបានចំនួន ៥ ករណី៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


