ព័ត៌មានជាតិ
ព័ត៌មានចុងក្រោយ លោកអភិបាលរាជធានីភ្នំពេញបានប្តូរទៅចាក់វ៉ាក់សាំងកូវីដ១៩នៅពេទ្យកាល់ម៉ែតវិញ
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងនៅមុននេះបន្តិចថា នៅថ្ងៃស្អែកនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញមិនបានមកចាក់វ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតទេដោយលោកបានប្តូរទៅចាក់នៅមន្ទីរពេទ្យកាល់ម៉ែតវិញ។

លោកសាស្ត្រាចារ្យបានបន្តថា ទោះបីជាយ៉ាងណាក៏ដោយក៏មានអភិបាលនៃគណៈអភិបាលខេត្តផ្សេងទៀតបានអញ្ជើញមកចាក់វ៉ាក់សាំងជាបន្តបន្ទាប់ផងដែរ។
យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យបានបន្ថែមថា «មានអភិបាលនៃគណៈអភិបាលខេត្តមួយចំនួនបានតេទូរស័ព្ទទំនាក់ទំនងមកខ្ញុំជាហូហែលរួចហើយបគាត់ថានឹងមកចាក់ប៉ុន្តែមិនដឹងពីចំនួនច្បាស់លាស់នោះទេ»។

លោកសាស្ត្រាចារ្យបានពន្យល់ពីដំណើរការចាក់វ៉ាក់សាំងនេះថា ជាជំហានដំបូងយលងត្រូវពិនិត្យសុខភាពគាត់តើមានជំងឺប្រចាំកាយដែរឬយ៉ាងណា រួចហើយចាក់។ ពេលចាក់រួចហើយតម្រូវឲ្យគាត់ត្រូវសម្រាក៣០នាទីនៅបន្ទប់រង់ចាំដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាពខ្លាចបើមិនមានមានបញ្ហាអ្វីទេទើបគ្រូពេទ្យអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញបាន ដោយភ្ជាប់ជាមួយប័ណ្ណសុខភាពសម្រាប់មកចាក់ជាលើកទី២បន្តទៀត។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំមន្ទីរពេទ្យធំៗចំនួន៤សម្រាប់ចាក់វ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនោះនៅមន្ទីរពេទ្យកាល់ម៉ែតដែលអាចទំនាក់ទំនងលោកសាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។ មន្ទីរពេទ្យព្រះអង្គឌួងទាក់ទងលោកសាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាក់ទងលោកសាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តនិងមន្ទីរពេទ្យកុមារជាតិធ្វើទំនាក់ទំនងមកលោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ដែលមានលេខទូរសព្ទ០១១ ៨១១ ១៣២ សម្រាប់អ្នកសារព័ត៌មាន៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


