ព័ត៌មានជាតិ
លួចកាច់សោ ក ម៉ូតូខ្មែរដូចគ្នា ពីស្រុកថៃ មកជាប់អន្ទាក់នៅខេត្តបាត់ដំបង
សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យមួយក្រុម បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូ ពីប្រទេសថៃ ចូលមកកម្ពុជា ។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៣:២៤នាទីទាបភ្លឺ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីលួចមានស្ថានទម្ងន់ទោស បានកើតឡើងនៅផ្សារឡែម ស្ថិតក្នុងភូមិបានឡែម ឃុំថេបនិមិត្រ ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី ប្រទេសថៃប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូម៉ាកហុងដា ឃ្លិចពណ៌ស សេរីឆ្នាំ២០១៧ផ្លាកលេខ១Y.០៧៥២ លេខម៉ាស៊ីន៨០១៩០៧០ របស់ឈ្មោះ សេង កញ្ញា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរលក់ដូរនៅផ្សាថៃ។
ក្រោយទទួលបណ្ដឹងពីឈ្មោះ សេង កញ្ញា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនឹងមានការផ្ដល់ព័ត៌មានពីភ្នាក់ងារសម្ងាត់យ៉ាងជាក់លាក់ផង។លុះរហូតដល់វេលាម៉ោង១០:០០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ខឿម រ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មកសាកសួរ។
បន្ទាប់ពីទទួលបាននូវចម្លើយបឋមរួចមក សមត្ថកិច្ចឈានដល់ការនាំខ្លួនបក្ខពួកដែលមានឈ្មោះ ធឿនស្វិត អាយុ២២ឆ្នាំ ស្នាក់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដព្រមទាំងឈ្មោះ សែម ចាន់ធា ហៅស្កូវ អាយុ៣៤ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ មកធ្វើការសាកសួរផងដែរ។
ជាមួយគ្នានេះ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនផងដែរ រួមមាន ម៉ូតូ១គ្រឿង ម៉ាកហុង ពណ៌ស សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ២Y.០៧៥២ លេខម៉ាស៊ីន៨០១៩០៧០ដែកកាច់សោ ក ម៉ូតូ រាងអក្សរតេពណ៌ខ្មៅ ចំនួន២ផងដែរ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


