ព័ត៌មានជាតិ
ផែនទីបង្ហាញផ្លូវរបស់ ក្រសួងការងារ ជាយុទ្ធសាស្ត្រគន្លឹះប្រែក្លាយពលរដ្ឋកម្ពុជាមានចំណូលខ្ពស់
«ផែនទីបង្ហាញផ្លូវស្ដីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ឆ្នាំ ២០២៣-២០៣៥» គឺជាផែនទីគូសវាសអភិវឌ្ឍន៍ជំនាញនៅកម្ពុជា មានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត និងផ្តល់ឱកាសទទួលបានការសិក្សាពេញមួយជីវិត និងធានាថាប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត មានការងារធ្វើល្អសមរម្យ សេចក្ដីថ្លៃថ្នូរ និងកម្រិតជីវភាពកាន់តែប្រសើរឡើង។ នេះបើយោងតាមគោលនយោបាយដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន។

ទន្ទឹមនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា បានហៅផែនទីបង្ហាញផ្លូវស្ដីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ឆ្នាំ ២០២៣-២០៣៥ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាពេលនេះ ជាយុទ្ធសាស្ត្រមួយដ៏សំខាន់ ដើម្បីប្រែក្លាយកម្លាំងពលកម្មក្នុងប្រទេសពីអតិពលកម្មទៅជាកម្លាំងមានជំនាញជាក់លាក់តាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដែលគូសវាសយ៉ាងម៉ត់ចត់នេះ។

សម្រាប់លោកបណ្ឌិត ផែនទី នៃការអភិវឌ្ឍធនធានមនុស្សនេះ នឹងធ្វើឲ្យពលរដ្ឋមានជំនាញ ចំណូលខ្ពស់ ត្បិតថាទីផ្សារការងារនឹងទាក់ទាញនូវការវិនិយោគបែបបច្ចេកវិទ្យាមានតម្លៃបន្ថែមខ្ពស់ជាងមុន ដែលជាកត្តានាំឲ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា តាមរយៈគោលនយោបាយផែនទីបង្ហាញផ្លូវស្ដីពីការអភិវឌ្ឍជំនាញនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានដាក់ចេញនូវសសរស្ដម្ភយុទ្ធសាស្ត្រចំនួន ៥ ដើម្បីសម្រេចមហិច្ឆតានេះ គឺ ៖ ទី១.ការពង្រឹងគុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ទី២.ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ។ ទី៣.ការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម។ ទី៤.អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ និងទី៥.ការផ្តល់ហិរញ្ញប្បទាន និងចីរភាព។ តាមរយៈសសរស្ដម្ភទាំងនេះ ក្រសួង រំពឹងថា នឹងមានលទ្ធភាពបំពេញសក្ដានុពល នៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត ដើម្បីរួមចំណែករក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព។

យ៉ាងណាក៏ដោយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា បានអះអាងថា ដើម្បីឲ្យគោលនយោបាយនេះជោគជ័យទៅបាន រដ្ឋាភិបាលតែម្នាក់មិនអាចអនុវត្តជោគជ័យបានឡើយ ដោយទាមទារឲ្យមានការចូលរួមពីវិស័យឯកជន និងពលរដ្ឋ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


