ព័ត៌មានជាតិ
ពិតជាកក្រើក ! ត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ អ្នកខេត្តត្បូងឃ្មុំចំនួន ២ នាក់ ឈ្នះរង្វាន់ធំ ១០០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
ត្បូងឃ្មុំ ៖ ពិតជាកក្រើក និងអស្ចារ្យបំផុត ដោយត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះ អ្នករស់នៅក្នុងខេត្តត្បូងឃ្មុំចំនួន០២នាក់ មានសំណាងបានឈ្នះរង្វាន់ធំ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ដោយក្នុងនោះម្នាក់ជាពលរដ្ឋរស់នៅម្ដុំផ្សារសួង ឈ្នះរង្វាន់កាលពីអំឡុងខែកញ្ញា ហើយម្នាក់ទៀតជាកម្មករស៊ីឈ្នួលចៀរជ័រកៅស៊ូ រស់នៅភូមិតាពេញ ឃុំរកា-ព-៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឈ្នះរង្វាន់កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ធំ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មានឈ្មោះ កែវ ចាន់ហ្វា ភេទស្រី អាយុ ៣១ឆ្នាំ ជាកម្មករស៊ីឈ្នួលចៀរជ័រកៅស៊ូ និងមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះបានរៀបរាប់ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ដោយសារតែកម្រិតជីវភាពគ្រួសារមានភាពខ្វះខាត បានបង្ខំចិត្តទាំងប្ដី និងប្រពន្ធ ស៊ីឈ្នួលធ្វើជាកម្មករចៀរជ័រកៅស៊ូឱ្យក្រុមហ៊ុនឯកជន ដោយទទួលបានកម្រៃសរុបប្រមាណ ៣០០ដុល្លារ ក្នុងមួយខែសម្រាប់ដោះស្រាវជីវភាពគ្រួសារ ដោយមានកូនតូចៗនៅក្នុងបន្ទុកចំនួន៤នាក់។

ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលនេះ អ្នកនាងបានប្រាប់ថាគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រោយពេលត្រឡប់មកពីចៀរជ័រកៅស៊ូវិញ ហើយអស់កម្លាំង អ្នកនាងបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពីអ្នកលក់នៅខាងមុខផ្ទះចំនួន១កំប៉ុងទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ គ្រាន់តែបានឃើញឈ្នះរង្វាន់ភ្លាម អ្នកនាងពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅជាប់ក្រវិលកំប៉ុងតែម្ដង។

អ្នកនាង កែវ ចាន់ហ្វា បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ទឹកប្រាក់រង្វាន់១០០លានរៀលនេះគឺពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយបន្ទាប់ពីទទួលបាន អ្នកនាងនឹងយកមួយចំនួនសង់បំណុលគេ និងធ្វើផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយនៅសល់មួយចំនួនទៀតទុកបង្កើតមុខរបរ និងអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
ជាចុងក្រោយ អ្នកនាង កែវ ចាន់ហ្វា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសាររបស់លោកដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ និងមានលុយកាក់ចាយគ្រប់គ្រាន់។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់ធំទឹកប្រាក់១០០លានរៀលយ៉ាងសន្ធឹកសន្ធាប់រហូតដល់ចំនួន២០០រង្វាន់, ទឹកប្រាក់១០លានរៀលចំនួន២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន២០០រង្វាន់, ទូរស័ព្ទ iphone ចំនួន២០០រង្វាន់, ទូរស័ព្ទ oppo ចំនួន២០០រង្វាន់, ទឹកប្រាក់១លានរៀល ១០០០រង្វាន់ ព្រមទាំងរង្វាន់១កំប៉ុងរាប់លានកំប៉ុងថែមទៀតផង។ រួសរាន់ឡើង…. ម្ចាស់សំណាងបន្ទាប់អាចជារូបអ្នក !!!
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


