ព័ត៌មានជាតិ
កម្ពុជា មានគ្រឹះស្ថានមតេ្តយ្យសិក្សា បឋមសិក្សារដ្ឋ និងឯកជន ជាង ១ ម៉ឺនកន្លែង នៅទូទាំងប្រទេស
គិតត្រឹមឆ្នាំ ២០២៣ នេះ កម្ពុជា មានគ្រឹះស្ថានមតេ្តយ្យសិក្សា និងបឋមសិក្សារដ្ឋ និងឯកជន ជាង ១៣០០០ កន្លែង នៅទូទាំងប្រទេស ក្នុងនោះវិស័យឯកជនមានប្រមាណជិត ១៥០០ សាលា។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ចំណោមគ្រឹះស្ថានមត្តេយ្យសិក្សា និងបឋមសិក្សា ទាំងរដ្ឋ និងឯកជន ទាំង ១៣៤៦១ សាលា ក្នុងនោះសាលាឯកជនមានចំនួន ១៤៨៩ សាលា មានសាលាមត្តេយ្យចំនួន ៧៦០ សាលា និងសាលាបឋមសិក្សាចំនួន ៧២៩ សាលា។ ចំណែកសាលាសាធារណៈវិញ មានចំនួន ១១៩៧២ សាលា មានសាលាមត្តេយ្យសិក្សាចំនួន ៤៦៣៤ សាលា មានសិស្សសរុបចំនួន ២៥៦,៦៥៧ នាក់ និងសាលាបឋមសិក្សាចំនួន ៧៣៣៨ សាលា ដោយមានសិស្សសរុបចំនួន ២,០៥៧,៦១២ នាក់។

លោក កាន់ ពុទ្ធី បានបន្តទៀតថា ការមានសាលាមតេ្តយ្យ និងសាលាបឋមសិក្សាទាំងរដ្ឋ និងឯកជន កាន់តែច្រើន នឹងជួយលើកកម្ពស់ដល់ការសិក្សារបស់កុមារតូចកាន់តែប្រសើរ ព្រោះថាការរៀននៅមតេ្តយ្យ ជួយគាំទ្រដល់គុណភាពអប់រំ ដោយជួយផ្សព្វផ្សាយដល់ឪពុកម្ដាយឱ្យបញ្ជូនកូនតាមពេលកំណត់ពីអាយុ ៣ ដល់ ៥ ឆ្នាំ បង្រៀនឱ្យចេះថែទាំកូនបានល្អ ដើម្បីពួកគាត់បានយល់ដឹងពីសារៈសំខាន់ នៃការរៀនសូត្រ។ ចំណែកកុមារ ក៏ទទួលបានផលពីការទៅរៀនថ្នាក់មតេ្តយ្យសិក្សា បានយល់ដឹងពីអនាម័យ ការស្អាត និងបណ្ដុះនូវបំណិនផ្សេងៗ និងការជួយគាំទ្រទាំងរាងកាយ ឥរិយាបថ និងសតិបញ្ញា មានភាពអង់អាចក្លាហាន និងទទួលបានចំណេះដឹងផ្នែករៀនដូចជាគិតលេខ ចេះគិត សីលធម៌វប្បធម៌ ចេះទំនាក់ទំនងជាមួយក្មេងផ្សេងៗ ទៀត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


