ព័ត៌មានជាតិ
សាលាបច្ចេកទេស NPIC ៖ យុវជនជិត ៤ ពាន់នាក់ បោះជំរំរួមគ្នា បង្ហាញពីសាមគ្គីភាព ក្រោមដំបូលសន្តិភាព
សិស្សនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លើកឡើងថា ពិធីបោះជំរំលើកទី ៧ ក្រោមប្រធានបទ«យុវជនក្រោមដំបូលសន្តិភាព» គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីការសាមគ្គីភាពគ្នា សហការគ្នា ស្រលាញ់គ្នា រវាងយុវជន និងយុវជន ក្នុងការធ្វើកិច្ចការងារមួយទទួលបានជោគជ័យ។

យុវជន ឡាយ អ៊ីវស៊ូ ដែលជានិស្សិតរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងថា «ការបោះជំរំនេះគឺមានសារៈសំខាន់ណាស់សម្រាប់យុវជន ពីព្រោះវាជាកិច្ចការងារមួយដែលទាមទារជាចាំបាច់ការសាមគ្គីគ្នា សហការគ្នា ហើយពួកយើងនៅទីនេះគឺបានរួបរួមគ្នាល្អណាស់ក្នុងពិធីបោះជំរំឆ្នាំនេះ»។

យុវជនរូបនេះ បន្ថែមថា ការបោះជំរំនេះគឺជាការជួបជុំមួយដ៏ធំប្រចាំឆ្នាំដែលមានសិស្សប្រមាណជិត ៤ ពាន់នាក់ បានចូលរួមបោះជំរំ ហើយកិច្ចការងារមួយចំនួន នៃការបោះជំរំនេះធ្វើឡើងដោយមានកិច្ចសហការរវាងយុវជន និងយុវជន នៅទីនេះផ្ទាល់តែម្ដង ដែលកិច្ចការយុវជនទាំងអស់ អាចធ្វើវាបានដោយរលូន។

យុវតី មឿន សុហេង ដែលជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏បានលើកឡើងថា ការបោះជំរំក្រោមប្រធានបទ«យុវជនក្រោមដំបូលសន្តិភាព» ឆ្នាំនេះ គឺមានភាពអស្ចារ្យខ្លាំងណាស់ ដោយវាត្រូវបានធ្វើឡើងក្រោមស្មារតីរួបរួមគ្នា និងអធ្យាស្រ័យគ្នា ស្របទៅតាមស្មារតី នៃរបៀបវារៈបោះជំរំរបស់យើង គឺ «យុវជនក្រោមដំបូលសន្តិភាព»។

ដោយឡែក យុវតី ម៉ឺន ដាណេត ដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាមួយរូបទៀត បានស្នើសុំឱ្យថ្នាក់ដឹកនាំទាំងអស់គិតគូរក្នុងការបន្តរៀបចំពិធីដ៏ល្អនេះជារៀងរាល់ឆ្នាំ ពីព្រោះតាមរយៈពិធីនេះហើយទើបធ្វើឱ្យយុវជនដែលសុទ្ធសឹងតែជាបញ្ញវន្តជំនាន់ក្រោយមានស្មារតីសាមគ្គីគ្នា សហការគ្នា ស្រលាញ់គ្នា និងជាពិសេសអាចធ្វើកិច្ចការងាររួមគ្នាមួយប្រកបដោយស្មារតីជឿជាក់ និងពុះពារ។

យុវជន ហុក សៀងហៃ ជានិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងថា «យើងមើលទៅប្រធានបទ នៃការបោះជំរំ គឺ យុវជនក្រោមដំបូលសន្តិភាព គឺមានអត្ថន័យណាស់ វាបញ្ជាក់ពីយុវជនដែលរស់នៅប្រកបដោយកម្លាំង សាមគ្គីគ្នា ទើបពួកយើងក្លាយជាបញ្ញវន្តជំនាន់ក្រោយរបស់ប្រទេសយើង»។

គូសបញ្ជាក់ផងដែរថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បាននិងកំពុងរៀបចំកម្មវិធីបោះជំរំលើកទី ៧ ក្រោមប្រធានបទ«យុវជនក្រោមដំបូលសន្តិភាព» រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១ កុម្ភៈ រហូតដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលមានអ្នកចូលរួមប្រមាណ ៣ ៨៥១ នាក់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


