ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី១៦កុម្ភៈអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យអង្គឌួងចំនួនជាង ៤០០ នាក់
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២១នេះមានមានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យព្រះអង្គឌួងចំនួន៤២២នាក់ ក្នុងនោះអ្នកចាក់វ៉ាក់សាំងរួចចំនួន៣៦៧នាក់ និងអ្នកមិនបានចាក់ចំនួន៥៥នាក់។

លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថា ក្នុងចំណោម៤២២នាក់នោះ នៅថ្ងៃទី១០ កុម្ភៈមានចំនួន៨៤នាក់ក្នុងនោះមានអ្នកទទួលបានចាក់រួចចំនួន៦៨នាក់និងអ្នកមិនបានចាក់ចំនួន១៦នាក់។
ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២១មានអ្នកដែលមកទទួលចាក់វ៉ាក់សាំងចំនួន៧២នាក់ ក្នុងនោះអ្នកដែលចាក់វ៉ាក់សាំងរួចចំនួន៦៨នាក់ និងអ្នកដែលមិនបានចាក់ចំនួន៧នាក់។
ថ្ងៃទី១២កម្ភៈនេះមានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ចំនួន១០២នាក់ ក្នុងនោះអ្នកដែលទទួលបានការចាក់វ៉ាក់សាំងចំនួន៩០នាក់ និងអ្នកមិនបានចាក់ចំនួន១២នាក់។

លោកសាស្ត្រាចារ្យបានបន្តថា ថ្ងៃទី១៥ កម្ភៈនេះមានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩ចំនួន១០៨នាក់ ស្រី៣៧នាក់។ អ្នកចាក់រួចចំនួន៩៤នាក់ ស្រី២៦នាក់ និងអ្នកដែលមិនបានចាក់ដោយសារបញ្ហាសុខភាពចំនួន១៤នាក់ស្រី១១នាក់។
លោកសាស្ត្រាចារ្យបានបន្ថែមថាដោយឡែកក្នុងថ្ងៃទី១៦កម្ភៈនេះមានអ្នកមកទទួលវ៉ាក់សាំងចំនួន៧២នាក់ ស្រី២៣នាក់ ក្នុងនោះមានអ្នកចាក់រួចចំនួន៦៦នាក់ ស្រី២០នាក់ និងអ្នកមិនអាចចាក់បានដោយសារបញ្ហាសុខភាពចំនួន៦នាក់ស្រី៣នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថាសម្រាប់បុគ្គលិក-មន្ត្រីរាជការនៃក្រសួងសុខាភិបាលទាំងអស់ ក្រុមគ្រូពេទ្យនៅតាមន្ទីរពេទ្យព្រះកុសមៈ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមជ្ឈជាតិកំចាត់រោគរបេង និងហង់សិនទាំងអស់ត្រូវចែកពេលគ្នាទៅចាក់វ៉ាក់សាំងកុំឲ្យរាំងស្ទះដល់ដំណើរការនៅមន្ទីរពេទ្យកុមារជាតិ ដោយទាក់ទងលោកសាស្ត្រាចារ្យ ញឹម អង្គារបុស្ស តាមទូរសព្ទលេខ ០១១ ៨១១ ១៣២។

ចំពោះ មន្ទីរពេទ្យកាល់ម៉ែតទាក់ទងជាមួយលោកសាស្រ្តាចារ្យ គង់ សន្យា០១២៩៦៥ ៩៥៤ សម្រាប់សមាជិកព្រឹទ្ធសភា និងរដ្ឋសភានិងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ។ចំណែកមន្ទីរពេទ្យព្រះអង្គឌួងទំនាក់ទំនងជាមួយលោកសាស្រ្តាចារ្យ លូ លីឃាង០៧៦ ៨៨៣ ៧៨៧៨ សម្រាប់បុគ្គលិក-មន្ត្រីរាជការព្រឹទ្ធសភារដ្ឋសភានិងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់។ រីឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាក់ទងលោក សាស្រ្តាចារ្យ ង ម៉េង ០៧៨ ៩៩៧៩៧៨ សម្រាប់កងកម្លាំងនគបាលជាតិនៅក្រសួងមហាផ្ទៃ និងនៅរាជធានីភ្នំពេញទាំងអស់ ព្រមទាំងបុគ្គលិក-មន្ត្រីរាជការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាទាំងអស់៕
អត្ថបទ៖ សំអឿន
សូមអានព័ត៌មានពាក់ព័ន្ធ៖ អភិបាលរាជធានី អំពាវនាវឲ្យប្រជាពលរដ្ឋ កុំជឿលើជនអគតិមួយចំនួន ជុំវិញការចាក់វ៉ាក់សាំងកូវីដ-១៩

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់