ព័ត៌មានជាតិ
លោក ហេង សួរ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ក្នុងតំណែងខណ្ឌពោធិ៍សែនជ័យក្រោមអធិបតីភាពលោក ប្រាក់ សុខុន
លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជន និងប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ក្នុងតំណែងចំនួន៧សង្កាត់ក្នុងខណ្ឌពោធិ៍សែនជ័យក្នុងរាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តមប្រាក់ សុខុន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥មណ្ឌលភូមិភាគរាជធានីភ្នំពេញ។

ក្នុងនោះលោក ប្រាក់ សុខុន បានលើកឡើងពីគុណបំណាច់នៃការដឹកនាំរបស់គណបក្សប្រជាជនដែលបានដឹកនាំប្រទេសជាតិឱ្យមានរីកចម្រើននិងការអភិវឌ្ឍប្រទេសដូចនាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ លោក បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ ទាំងអស់ចំពោះការបម្រើប្រជាជនក្នុងមូលដ្ឋានដែលធ្វើឱ្យមានការគាំទ្រភាគច្រើនបំផុត។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅ នៅអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕










-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


