ព័ត៌មានជាតិ
កម្ពុជា ម៉ាឡេស៊ី សម្រេចបានការពង្រឹងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា កម្ពុជា ម៉ាឡេស៊ី កាន់តែពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យទាំងវិស័យនយោបាយ និងវិស័យសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា នេះជាលើកទី១ ក្នុងការបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្ដេចនៅប្រទេសម៉ាឡេស៊ី និងបានជជែកពិភាក្សាការងារទ្វេភាគី ជាមួយ លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ប្រកបដោយលទ្ធផលខ្ពស់។

សម្ដេចធិបតីបញ្ជាក់ថា ក្នុងជំនួបពិភាក្សានេះ បានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែពង្រឹងស៊ីជម្រៅបន្ថែមទៀត លើវិស័យជាច្រើនរួមមាន នយោបាយ ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ និងសន្តិសុខ ការងារ ទេសចរណ៍ បច្ចេកវិទ្យាឌីជីថល សន្តិសុខថាមពលជាដើម។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថែមទាំងបានពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ និងតំបន់ផងដែរ។ ជាមួយគ្នានេះ សម្ដេចធិបតី សូមស្វាគមន៍ វិនិយោគិនម៉ាឡេស៊ី ក្នុងការសិក្សាវិនិយោគនៅកម្ពុជាបន្តទៀត ខណៈកម្ពុជាមានសក្ដានុពលជាច្រើន។

នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី នឹងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន ៣រួមមាន អនុស្សារណៈយោគយល់គ្នាមួយ រវាងធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី និងអនុស្សារណៈយោគយល់គ្នាពីរទៀត រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មម៉ាឡេស៊ី ព្រមទាំងអញ្ជើញធ្វើសន្និសិទ្ធសារព័ត៌មានរួមគ្នា ផងដែរ។ សម្ដេចធិបតី ក៏នឹងអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤ ផងដែរ។

គួរបញ្ជាក់ថា នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់លោក ដាតុ ស៊ី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម (YB Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះវិញ៕
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


