ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី៖ ការលើកកម្ពស់សីលធម៌សង្គម គឺអាស្រ័យលើការអប់រំ ចំណេះដឹង និងការប្តេជ្ញាចិត្តពីសំណាក់តួអង្គពាក់ព័ន្ធ ក្នុងការដើរតួបុរេសកម្ម សកម្ម និងស្រុះដៃគ្នា
នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) នៅទីស្តីការក្រសួងកិច្ចការនារី។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ ជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ស.ស.ខ ក៏ដូចជាការចូលរួមចំណែកពីគ្រប់ក្រសួង-ស្ថាប័ន ដែលបានពួតដៃគ្នាអនុវត្តតួនាទី និងភារកិច្ចប្រកបដោយមនសិកា និងការទទួលខុសត្រូវខ្ពស់ ជាពិសេសជំរុញការអនុវត្តអនុសាសន៍ទាំង៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរបស់ គ.ជ.ស.ស.ខ ដើម្បីឆ្លើយតបការវិវត្តរបស់សង្គម តាមរយៈការរួមគ្នាលុបបំបាត់ និងដោះស្រាយបញ្ហាអវិជ្ជមាននានា សំដៅថែរក្សាអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ ព្រមទាំងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឱ្យកាន់តែល្អផូរផង់ថែមទៀត ។

លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ បានមានប្រសាសន៍ទទួលស្គាល់ថា កើតចេញពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់បច្ចេកវិទ្យា យើងអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាមធ្យោបាយក្នុងការផ្សព្វផ្សាយ និងអប់រំ អំពីសីលធម៌សង្គមឱ្យកាន់តែខ្លាំងក្លាថែមទៀត ។ លោកជំទាវបានបន្តថា ការលើកកម្ពស់សីលធម៌សង្គម គឺអាស្រ័យលើការអប់រំ ចំណេះដឹង និងការប្តេជ្ញាចិត្តពីសំណាក់តួអង្គពាក់ព័ន្ធ ក្នុងការដើរតួបុរេសកម្ម សកម្ម និងស្រុះដៃគ្នា ។

លោកជំទាវបណ្ឌិត ប្រធានកិត្តិយស ក៏បានរំលេចផងដែរ អំពីការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ស្រ្តីកម្ពុជា ក្នុងកិច្ចគាំពារសង្គម ជាពិសេស លើការដឹកនាំសហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការដើរតួនាទីយ៉ាងសំខាន់បស់ស្ត្រីខ្មែរ ក្នុងការបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសុខុមាលភាពគ្រួសារ នាពេលបច្ចុប្បន្ន ។ ជាមួយគ្នានេះផងដែរ លោកជំទាវបណ្ឌិត ក៏បានស្នើដល់បណ្ដាគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ និងព្យាយាមជម្រុញការកាត់បន្ថយជាអតិបរមានូវអត្រាហិង្សាគ្រប់ប្រភេទលើស្រ្តី ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បានរំលឹកអំពីគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងផ្ដល់ឱវាទានុសាសន៍ ប្រកបដោយគុណតម្លៃ សម្រាប់តម្រង់ទិសដល់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ ក្នុងការដាក់ចេញនូវទិសដៅ និងផែនការសកម្មភាពរបស់ខ្លួន នាពេលកន្លងមក ៕










-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


